សន្តិសុខសង្គម
សមត្ថកិច្ច បង្ហាញមុខជនសង្ស័យ ១៣ នាក់ ពាក់ព័ន្ធ ០៤ ករណី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជាសាធារណៈ ក្រោយបង្ក្រាបបានជនសង្ស័យ ១៣ នាក់ ពាក់ព័ន្ធ ០៤ ករណីផ្សេងៗ គ្នា និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងនគរបាលខណ្ឌចំនួន ០៣ បានបង្ហាញមុខក្រុមជនសង្ស័យខាងលើនេះ ដែលជាប់ពាក់ព័ន្ធករណីហិង្សា , ករណីលួច , ឆក់ និងករណីវាយប្លន់ ប្រព្រឹត្តិទៅក្នុងមូលដ្ឋានខណ្ឌចំនួន ០៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌកំបូល , ខណ្ឌឫស្សីកែវ , ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ។
ជនសង្ស័យទាំង ១៣ នាក់ មាន ០៨ នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២ នាក់ ពាក់ព័ន្ធករណីហិង្សា , ០២ នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់។
ក្រោយធ្វើការបង្ហាញមុខជាសាធារណៈរួចមក កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង ១៣ នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ ម៉េង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ