ព័ត៌មានជាតិ
ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន១៤គ្រឿងដល់ក្រសួងសុខាភិបាល
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាព និងភាពធន់ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែមក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ ដើម្បីបង្កើនមធ្យោបាយនៃសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរដើម្បីធានាការសង្រ្គោះបានទាន់ពេលវេលា។
នៅពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន១៤គ្រឿងនៅព្រឹកថ្ងៃទី១៣ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃគម្រោងដែលបានរួមចំណែកជាសារវ័ន្តដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀម និងឆ្លើយតបទាន់ពេល
ប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទូទាំងប្រទេសពិសេសមន្ទីរសុខាភិបាលខេត្តទាំង១៤ ត្រូវយកចិត្តទុកដាក់រក្សាភាពបុរេសកម្ម និងសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លងនិងហានិភ័យសុខភាពសាធារណៈដ៏ទៃ និងធ្វើការឆ្លើយតបទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងវិធានចត្តាឡីស័កតាមច្រកព្រំដែនអន្តរជាតិ គឺត្រូវត្រៀមការពារ និងទប់ស្កាត់ហេតុការណ៍ហានិភ័យនានាជាមុន។បន្តលើកកម្ពស់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងសុវត្ថិភាព គឺត្រូវយកចិត្តទុកដាក់លើសម្ភារបរិក្ខារពេទ្យ ឱសថ និងធនធានមនុស្ស។ រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត រវាងគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងប្រជាជនមូលដ្ឋាន គឺត្រូវផ្តល់ភាពផ្សភ្ជាប់រវាងអ្នកជំងឺ/ប្រជាជនតាមរយៈការគោរព និងផ្តល់តម្លៃដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា។យកចិត្តទុកដាក់លើការគ្រប់គ្រង
ការប្រើប្រាស់ និងការថែទាំរថយន្តគិលានសង្គ្រោះឱ្យស្ថិតក្នុងស្ថានភាពអាចចេញប្រតិបត្តិការបានគ្រប់ពេល គឺត្រូវបណ្តុះបណ្តាលមន្រ្តី បុគ្គលិកឱ្យល្អមានឧបករណ៍គ្រប់គ្រាន់អាចប្រើប្រាស់បាន ថែរក្សាត្រួតពិនិត្យឱ្យបានជាប្រចាំធានាការប្រើប្រាស់បានយូរបន្ថែមលើនេះក៏ត្រូវត្រៀមលក្ខណៈសមស្របនៅមន្ទីរពេទ្យដើម្បីត្រៀមសង្រ្គោះអ្នកជំងឺឱ្យបានសមស្រប និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូនឱ្យបានល្អដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល អន្តរាគមន៍សុខភាពសាធារណៈ។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ និងការអនុវត្តគម្រោងនានា និងបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់មូលនិធិឥតសំណងនៅក្នុងគម្រោងខាងលើ ក៏ដូចជាគម្រោងដ៏ទៃទៀតដែលបាន និងកំពុងអនុវត្តក្នុងវិស័យសុខាភិបាល
នៅក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន។
ក្នុងនាមក្រសួងសុខាភិបាលលោករដ្ឋមន្រ្តីបានប្តេជ្ញាថា នឹងបន្តលើកកម្ពស់កិច្ចសហការជាមួយ ADB ក្នុងការអនុវត្តគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងហិរញ្ញប្បទានបន្ថែមគម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅកម្ពុជាដែលកំពុងត្រូវបានកែសម្រួលឱ្យទៅជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័ន្ធសុខាភិបាលដែលឆ្លើយតបទៅនឹងសកម្ម ភាពនៃផែនការអាទិភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៩ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់