Connect with us

ព័ត៌មានអន្ដរជាតិ

អូទ្រីស ផ្ដល់​ប្រាក់ ១ ០០០​ដុល្លារ​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

បានផុស

នៅ

រដ្ឋាភិបាលអូទ្រីស បានប្រកាស​កាល​ពី​​ថ្ងៃសុក្រ​​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា ខ្លួន​កំពុងផ្តល់​ប្រាក់​រង្វាន់​ចំនួន​ ១ ០០០​អឺរ៉ូ ឬ​ស្មើ​នឹង ១ ០៥០​ដុល្លារ ដល់​ជនភៀសខ្លួនស៊ីរី ដើម្បី​ឲ្យ​ពួក​គេ​ផ្លាស់ទីត្រឡប់ទៅប្រទេសកំណើត​​វិញ បន្ទាប់ពីការដួលរលំនៃ​របប​ដឹក​នាំ​របស់​លោក Bashar al-Assad។

លោក Karl Nehammer (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការបតី​​​នៃ​ប្រទេស​អូទ្រីស លោក Karl Nehammer បាន​បញ្ចេញ​ប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការផ្តួលរំលំ​រដ្ឋាភិបាល​លោក Assad កាលពីថ្ងៃអាទិត្យ ដោយនិយាយថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ីរីគួរតែត្រូវបានវាយតម្លៃឡើងវិញ ដើម្បីអនុញ្ញាតឲ្យ​មានការនិរទេសជនភៀសខ្លួនស៊ីរី។

លោក Nehammer បាន​បង្ហោះ​សារ​នៅ​លើ​​បណ្ដាញ​សង្គម X ថា៖ «អូទ្រីស នឹងគាំទ្រជនជាតិស៊ីរី ដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ជាមួយនឹងប្រាក់រង្វាន់ចំនួន ១​ពាន់​អឺរ៉ូ។ ឥឡូវនេះ ប្រទេសនេះត្រូវការពលរដ្ឋរបស់ខ្លួន ដើម្បី​ស្ដារ​ខ្លួន​ឡើងវិញ»។

បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​​ដឹង​​នៅ​ឡើយ​ទេ​ថា​តើនឹង​មាន​ជនជាតិ​ស៊ីរី​ប៉ុន្មាន​នាក់​​នឹង​​ទទួល​យក​ការ​ផ្ដល់​ជូន​នេះ ខណៈ​​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​នៅ​អូទ្រីស បាន​ផ្អាក​​ជើង​ហោះហើរ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ដោយសារ​បញ្ហា​សន្តិសុខ ហើយ​មួយ​វិញ​ទៀត ប្រាក់​រង្វាន់​របស់​អូទ្រីស គឺ​មិន​រួច​ថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ស៊ីរី​​​វិញ​ទេ ព្រោះ​តម្លៃ​​ហោះហើរ​​យ៉ាង​តិច​ណាស់​ក៏​ជាង ១ ១០០​ដុល្លារ​ដែរ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី៨ខែធ្នូឆ្នាំ២០២៤ កងទ័ពស៊ីរីបានចេញប្រកាសថា រជ្ជកាលរបស់លោក Bashar al-Assad បានបញ្ចប់ហើយ ​បន្ទាប់ពីក្រុមឧទ្ទាមជីហាដ HTS ដណ្តើមការកាន់កាប់ទីក្រុងដាម៉ាស បានទាំងស្រុង ចំណែកប្រធានាធិបតីស៊ីឯណោះ ក៏ភៀសខ្លួនចេញពីរដ្ឋធានីទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម