Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ខ្លួនអ្នកសុំទាន១២នាក់ ក្នុងនោះមានខ្មែរ២នាក់

បានផុស

នៅ

ជាវិធានការបោសសម្អាតអ្នកសុំទានដែលបង្កភាពអាណាធិបតេយ្យនៅក្នុងទីក្រុងបាងកក, អាជ្ញាធរថៃ បានបើកប្រតិបត្តិការចាប់ខ្លួនអ្នកសុំទានចំនួន១២នាក់ ដែលក្នុងនោះក៏មានខ្មែរ២នាក់ផងដែរ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤, មន្ត្រីអន្តោប្រវេសន៍, នគរបាល Lumpini និងមន្ត្រីសន្តិសុខមនុស្សនិងសុខុមាលភាពសង្គម ​បានបើកប្រតិបត្តិការនេះនាពេលយប់នៅតាមតំបន់សេដ្ឋកិច្ចទីក្រុងបាងកក  បន្ទាប់ពីមានការត្អូញត្អែរថា អ្នកសុំទានរញ៉េរញ៉ៃ បង្កការរំខានតាមដងផ្លូវ និងបង្ខូចរូបភាពទេសចរណ៍របស់ប្រទេស។

ក្រៅពីអ្នកសុំទានជាជនជាតិខ្មែរ២នាក់, អ្នកសុំទានចំនួន១០នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួននោះ គឺរួមមាន ថៃ៨នាក់ ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់។

ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថៃ ចាប់បានអ្នកសុំទានប្រហែល ៧ ០០០នាក់ ខណៈ ៣០%ក្នុងនោះ គឺជនបរទេស។

តាមច្បាប់គ្រប់គ្រងអ្នកសុំទាន BE 2559 ឆ្នាំ២០១៦របស់ប្រទេសថៃ ចែងថា អ្នកសុំទាន អាចត្រូវដាក់ទណ្ឌកម្មជាប់ពន្ធនាគាររហូតដល់មួយខែ និង/ឬពិន័យជាប្រាក់រហូតដល់ ១០ ០០០បាត (២៧២ដុល្លារ)។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកសុំទានខ្លះធ្លាប់ទទួលការពិន័យប៉ុន្តែនៅតែចេញមកសុំទានតាមដងផ្លូវដដែល ព្រោះថា ពួកគេអាចរកចំណូលបានលើសការពិន័យទៅទៀត ពោលអ្នកខ្លះ មួយខែ អាចរកបានដល់ទៅ ១០០ ០០០បាត (២ ៧២០ដុល្លារ) ឯណោះ៕

អត្ថបទ៖  សុខ សុវណ្ណ

ចុចអាន៖ ថៃ ចាត់វិធានការក្តៅ លើជនបរទេសដែលសុំទាន លើដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម