ជីវិតកម្សាន្ដ
បវរកញ្ញាថៃ Charlotte ចាញ់បោកលុយជាង១១ម៉ឺនដុល្លារ ពីក្រុមឆបោកតាមអ៊ីនធឺណែត
ប៉ូលិសបានស្នើឲ្យតុលាការចេញដីកាចាប់ខ្លួនមន្ត្រីក្លែងក្លាយមួយក្រុម ដែលបានបោកប្រាស់អតីតបវរកញ្ញាចំណាត់ថ្នាក់លេខ៥ Miss Grand Thailand ឆ្នាំ ២០២២ គឺនាង Charlotte Austin ចំនួន ៤លានបាត (១១៧ ១៥០ដុល្លារ) ។
ម្ចាស់ជ័យលាភី Miss Grand Thailand 2022 Charlotte Austin ថ្មីៗនេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីចែករំលែកថា នាងត្រូវបានគេបោកប្រាស់តាមទូរស័ព្ទ ហើយបានបាត់ប្រាក់ចំនួន ៤ លានបាត ។ ក្រុមជនឆបោកបានក្លែងបន្លំជាប៉ូលិសតាមប្រព័ន្ធអ៊ីនធឺណែត និងមន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដោយចោទនាងថាជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ សត្យា បន្ទាប់មកបានគំរាម និងបង្ខំនាងឲ្យផ្ទេរប្រាក់ចំនួន៣ដង។ នៅពេលដែល Charlotte បានរកឃើញថា នាងត្រូវបានគេបោកប្រាស់នាងបានរាយការណ៍ទៅប៉ូលិស។
បន្ទាប់មក Charlotte ត្រូវបានអញ្ជើញឲ្យទៅសួរចម្លើយជាមួយឧត្តមសេនីយទោ Trairong Phiwapphan ដែលជាប្រធានស្តីទីនៃនាយកដ្ឋានទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីសហការក្នុងការស៊ើបអង្កេតករណីនេះ។
ក្រោយមកទៀត នៅថ្ងៃទី ១៣ ខែធ្នូ លោកឧត្តមសេនីយ Wiwat Khamchamnarn បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត បានស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនក្រុមដែលក្លែងបន្លំមន្ត្រីដើម្បីប្រព្រឹត្តការក្លែងបន្លំ ប៉ុន្តែមិនទាន់អាចបង្ហាញពីចំនួនជាក់លាក់នៅឡើយ។ លោកបញ្ជាក់ថា ការស៊ើបអង្កេតបានដំណើរការទៅមុខ ហើយប៉ូលិសបានតាមដានលំហូរលុយពីគណនីខ្មោច ដែលភ្ជាប់នឹងបណ្តាញនេះ។
យ៉ាងណាក៏ដោយ ព័ត៌មានអំពីបុរសពីរនាក់ដែលក្លែងបន្លំជាប៉ូលីសអ៊ីនធឺណេត និងបុគ្គលិក DSI នៅក្នុងការហៅទូរស័ព្ទត្រូវបានបញ្ជូនទៅផ្នែកវិភាគដើម្បីកំណត់អត្តសញ្ញាណ។
ឧត្តមសេនីយត្រី Trairong បន្ថែមថា ម្ចាស់គណនីខ្មោចទាំងនេះ បានប្រព្រឹត្តិបទល្មើសជាក់ស្តែង។ ដូច្នេះហើយទើបតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក និងលាងលុយកខ្វក់។ ទាក់ទងនឹងការយកមកវិញនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ក្រុមស៊ើបអង្កេតកំពុងតាមដានយ៉ាងសកម្មនូវលំហូរប្រាក់ និងបង្កកគណនីពាក់ព័ន្ធជាច្រើនតាមដែលអាចធ្វើទៅបាន។
ជនសង្ស័យត្រូវបានគេកំណត់ថាជាអ្នកបោកប្រាស់តាមទូរស័ព្ទអាជីព។ ប៉ូលិសកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់ថាតើមានជនរងគ្រោះប៉ុន្មាននាក់មកហើយ ។ ទោះយ៉ាងណាក៏ដោយ វាប្រាកដណាស់ថាការហៅទូរស័ព្ទបោកប្រាស់ត្រូវបានធ្វើឡើងពីក្រៅប្រទេស។
ទន្ទឹមគ្នានោះដែរ ប៉ូលិសក៏បានដាស់តឿនប្រជាពលរដ្ឋកុំឲ្យទុកចិត្ត និងផ្ទេរប្រាក់នៅពេលទទួលការហៅទូរស័ព្ទស្រដៀងគ្នា និងមិនត្រូវត្រួតពិនិត្យដោយខ្លួនឯង ព្រោះឧក្រិដ្ឋជនតែងតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេជានិច្ច។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋគួររាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រៀមខ្លួនក្លាយជាតារា K-Pop ខណៈ SM កំពុងប្រកាសសវនកម្មឆ្នាំ ២០២៥ ទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ