សេចក្ដីជូនដំណឹង
បរទេសលាន់មាត់សរសើរគុណភាពថ្មអារក្រុមហ៊ុន Rithy Granite Cambodia ដែលយកទៅពិព័រណ៍នៅវៀតណាម
នៅកម្មវិធីសន្និសីទ ASEAN STONE ប្រទេសវៀតណាមម្សិលមិញ ដែល CEO ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន Rithy Granite Cambodia បានឡើងធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍នៃអាជីវកម្មរុករករ៉ែនៅកម្ពុជា ព្រមទាំងបង្ហាញពីសមិទ្ធផលប្រភេទថ្មខ្មែរ រហូតទទួលបានការសាទរ និងអ្នកចាប់អារម្មណ៍ច្រើនខ្លាំង។
អគ្គនាយិកាវ័យក្មេង តែពោរពេញដោយសមត្ថភាព ឡេង ដាវី បានផ្ដល់បទសម្ភាសន៍ពីវៀតណាមមកកាន់ក្រុមអ្នកសារព័ត៌មានថា ស្ដង់តាំងពិព័រណ៍ថ្មអារបស់ក្រុមហ៊ុន Rithy Granite Cambodia ទទួលបានការចូលទស្សនាច្រើន ពីសំណាក់ភ្ញៀវចូលរួមក្នុងកម្មវិធីសន្និសីទ ជាពិសេសជនជាតិអឺរ៉ុបតែម្ដង។
ភ្ញៀវដែលបានឃើញពីថ្មម៉ាប និងថ្មក្រានីតរបស់ក្រុមហ៊ុនលោកស្រីហើយនោះ លាន់មាត់សរសើរពីគុណភាព និងភាពប្រណីតភ្លឺចែងចាំងរបស់រ៉ែកម្ររបស់កម្ពុជាតែម្ដង។
ក្នុងចំណោមអ្នកចូលទស្សនាស្ដង់ក្រុមហ៊ុន Rithy Granite Cambodia មានទាំងអ្នកជំនួញផ្នែករ៉ែថ្មនេះស្រាប់ អ្នកវិនិយោគ និងអ្នកចូលរួមដែលចង់ដឹង និងសិក្សាស្រាវជ្រាវ។ ភ្ញៀវដែលបានឃើញរ៉ែថ្មដ៏ធំនៃកម្ពុជានេះ ហើយមិនត្រឹមលាន់មាត់សរសើរទេ ថែមទាំងបានយកដៃទៅគោះ ស្ទាប និងអង្អែល ដោយយកចិត្តទុកដាក់។
ស្ដង់តាំងពិព័រណ៍ថ្មរបស់សេដ្ឋីវ័យក្មេង ឡេង ដាវី នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក៏បានដាក់បង្ហាញវីដេអូ នៃដំណើររុករក កន្លែងផលិត ព្រមទាំងខ្សែសង្វាក់ផលិតកម្មទម្រាំ ច្នៃចេញជាថ្មមួយផ្ទាំងៗដែលជាផលិតផលសម្រេច ពិតជាមិនងាយស្រួលឡើយ។
សន្និសីទ ASEAN STONE ធ្វើឡើងនាប្រទេសវៀតណាម បានជួយធ្វើឲ្យក្រុមហ៊ុនរបស់សេដ្ឋីស្រុកខ្មែរ ឡេង ឬទ្ធី កាន់តែមានឈ្មោះបោះសំឡេងថែមមួយកម្រិតទៀត ទៅកាន់ពិភពលោក និងធ្វើឲ្យវិនិយោគទិនបរទេសច្រើនឡើង មើលឃើញពីភាពសម្បូរបែបនៃធនធានសំខាន់ៗ ហើយក៏មានប្រទេសដែលមិនទាន់បានស្គាល់ពីសម្បត្តិធម្មជាតិខ្មែរងាកមកចាបអារម្មណ៍ចង់សហការជាមួយ ព្រមទាំងជាវយកទៅតុបតែងកន្លែងផ្សេងៗ។
ស្រ្តីខ្មែរក្នុងវិស័យរុករករ៉ែរូបនេះ បញ្ជាក់ថា ជនបរទេសដែលបានចូលទៅក្នុងស្ដង់ និងឃើញពីថ្ម ពិតជាភ្ញាក់ផ្អើល មិននឹកស្មានថាប្រទេសកម្ពុជាមានថ្មកម្រ ប្រណីតបែបនេះឡើយ ក្រោយចប់ពិព័រណ៍ភ្លាម មានការបញ្ជាទិញកើនឡើងច្រើនដូចជា អូស្រ្តាលី អ៊ីតាលី ពិសេសប្រទេសវៀតណាមតែម្ដង។
ចំណែកប្រទេសដែលនៅឆ្ងាយៗ គេបញ្ជាទិញមួយទូរៗសិន ដើម្បីពិនិត្យមើលពីគុណភាពថ្ម និងសាកល្បងក្នុងការទំនាក់ទំនងមកខាងក្រុមហ៊ុន Rithy Granite Cambodia។
ការចូលរួមក្នុងពិព័រណ៍ ASEAN STONE លើកនេះ CEO ដសវី បង្ហាញយ៉ាងមុតមាំថា ពិតជាទទួលបានភាពជោគជ័យខ្លាំង ព្រោះអ្នកវិនិយោគមកពីអឺរ៉ុប មានបំណងចង់ទិញថ្មពីអាស៊ីទៅលក់បន្តមែន។ ជាពិសេសថ្មខ្មែរ ដែលបានដាក់តាំង រៀបចំស្អាតផ្លឹង ដែលមានសម្រស់ចែងចាំង ទាក់ចិត្តអ្នកឃើញហើយ មិនអាចរំលងបាន។
នៅក្នុងកម្មវិធីពិព័រណ៍ ASEAN STONE បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីថ្មអារខ្មែរ ដែលនាំចេញទៅដោយក្រុមហ៊ុន ឬទ្ធី ក្រានីត នោះ មានភាពលេចធ្លោខ្លាំង ទាំងពណ៌ថ្ម និងការរៀបចំបន្ថែមមានភាពខុសប្លែកពីថ្មប្រទេសដទៃ គ្រាន់តែក្រឡេកទៅភ្លាមឃើញនូវភាព Unique រំលេចចេញនូវអត្តសញ្ញាណខ្មែរ មើលទៅមានភាពថ្លៃថ្នូរជាពិសេស។
ការទៅចូលរួមពិព័រណ៍លើកនេះ គឺលក្ខណៈជាសមាគមដូចច្នេះហើយមានពណ៌ជាច្រើន ដែលអាចឲ្យអ្នកវិនិយោគទាក់ចិត្ត និងចង់សហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ឬទ្ធី។ នេះបើតាមការឲ្យដឹងពីស្រ្តីអ្នកជំនួញឆ្នើម ឡេង ដាវី។
CEO ឡេង ដាវី បានឡើងថ្លែងបទបង្ហាញកាលពីព្រឹកថ្ងៃ១២ ខែធ្នូ លើប្រធានបទស្ដី៖ «ពីការចែករំលែក និងការអភិវឌ្ឍន៍ថ្មនៃកម្ពុជា» ស្ថិតនៅក្នុង Hall2 Saigon មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត ទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ