Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​ត្រូវអនុវត្ត​ន៍​ដាច់ខាត

បានផុស

នៅ

ភ្នំពេញ ៖ ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​កូ​វីដ​-១៩ បើ​មិនចាំបាច់​កុំ​ចេញពីផ្ទះ ការជួបជុំ​រៀប​មង្គល​ការ ឡើងផ្ទះ និង​បុណ្យទាន សូម​ពន្យារពេល​សិន និង​សូម​បន្ត​ចូលរួម​ជាមួយ​វិធានការ ៣​ការពារ ៣​កុំ នេះ​ឲ្យ​បានល្អ​ប្រសើរ​និង​ត្រូវ​បន្ត​អនុវត្តន៍​ដាច់ខាត​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​រាជធានី​បាន​ថ្លែងថា ព្រម​ជាមួយគ្នានេះ​ផងដែរ ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គោរព​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រោម​ឱវាទ​ទាំងអស់​ថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា កុំថាឡើយ​យើង​ជា​កងកម្លាំង បើទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ ក៏ត្រូវ​ចូលរួម​ឲ្យ​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ បង្កា ទប់ស្កាត់ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែល​កំពុង​រាតត្បាត​ពេញ​ផ្ទៃ​ប្រទេស​។

ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ចម្រុះ​គ្រប់​ប្រភេទ ក្នុងការ​ដាស់តឿន​ក្រើនរំលឹក និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ចូលរួម ប្រចាំការ ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅតាម​ទីតាំង ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​100​ទីតាំង ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។

ប្រភព​បាន​បន្តថា វិធានការ​៣​ការពារ រួមមាន 1.​ពាក់​មាស់ 2.​លាងដៃ 3.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ ឡើងទៅ ឲ្យ​បាន​គ្រប់គ្នា​និង​គ្រប់​ទីកន្លែង​។ សម្តេច​បញ្ជាក់ថា ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​។​

​វិធានការ​៣​កុំ​រួមមាន ៖

1.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក

2.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​

3.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​គៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម​

ព្រម​ជាមួយគ្នានេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​សុំ​ការយោគយល់​ពី​ប្រជាជន​នៅតាម​បណ្តា​ខេត្ត បើសិនជា​អាច​ពន្យារ​ពេល​ក្នុង​ការ​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ សូម​ពន្យារ​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍​ដែល​នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នៃ​ការ​ចម្លង​ពី​គ្នា​ទៅវិញទៅមក​ផងដែរ ចំពោះ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ បើ​មិន​ចាំ​បាច់​ទេ​សូម​មេត្តា​កុំ​ចេញ​មកក្រៅ​ផ្ទះ សូម​រួមគ្នា​បង្ការ​ទប់ស្កាត់​កូ​វីដ​-១៩ ទាំងអស់គ្នា៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម