Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រកាស​​​​​ភ្លាម​ៗ​​តាមកញ្ចក់​ទូរទស្សន៍​ថា លោក​នឹង​ចាក​ចេញ​ពី​អំណាច បន្ទាប់ពីសភាបានបោះឆ្នោតដក​រូប​លោក​ចេញពី​អំណាច​ ប៉ុន្តែ​លោក​ ​បាន​ជំរុញឱ្យបញ្ចប់ «នយោបាយជ្រុល​ហួសហេតុនិងការប្រឈមមុខគ្នា»។

លោក Yoon ពេលថ្លែងសុំទោស​ប្រជាជន​កូរ៉េខាងត្បូងលើក​ដំបូង​កាលថ្ងៃសៅរ៍សប្តាហ៍មុន​​។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​៖«​ទោះបី​ពេលនេះ​ខ្ញុំ​ត្រូវ​ដើរ​ចេញ​មួយ​រយៈ​ក៏ដោយ ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅ​អនាគត»។

កាល​ថ្ងៃ​ព្រហស្បតិ៍ ពេលចេញ​ថ្លែងតាមទូរទស្សន៍​ជាលើក​ទី២ លោក Yoon Suk Yeol បាន​ប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់ និង​បាន​ចោទ​ប្រកាន់​សភា​​ដែលដឹកនាំ​ដោយបក្ស​ប្រជាធិបតេយ្យ​​​ធ្វើ​ឲ្យកូរ៉េ​ខាងត្បូងធ្លាក់​ចូល​ទៅក្នុង​វិបត្តិជាតិ​។​

លោក Yoon Suk Yeol ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​​កូរ៉េខាងត្បូង​ បាន​​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​​ដ៏​គួរ​ឲ្យភា្ញក់ផ្អើល​​​កាល​ពី​រាត្រី​ថ្ងៃទី​អង្គារ​ទី​៣ខែ​ធ្នូ​នេះ ដោយ​ប្រុង​ចាប់​ខ្លួន​មេ​​បក្ស​ប្រឆាំង ប្រធានរដ្ឋសភា ​និង មេបក្ស​របស់​លោក​ផង ដោយ​ចោទ​ប្រកាន់​ថា ​អ្នក​ទាំងនោះ​ជា​កម្លាំង​ប្រឆាំ​ងរដ្ឋ និង​ជា​​អ្នក​​​​គាំទ្រ​​កូរ៉េខាងជើង​។

​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​លោក Yoon Suk Yeol​ បាន​កើត​ឡើង​ភ្លាមៗ ក្រោយ​រដ្ឋសភា​​បាន​​ច្រាន​ចោល​​សំណើរ​ច្បាប់​ថវិកា​ជាតិសម្រាប់​ការចំណាយ​នៅឆ្នាំ​​២០២៥ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ពី​ផែនការ​របស់​រដ្ឋ​រហូត​ដល់​ទៅ​ជិត​៣ពាន់​លានដុល្លារ ដែល​ធ្វើ​ឲ្យ​ លោក Yoon ខឹងសម្បារ​ដោយចោទ​សភា​មើល​ងាយ​សំណើរខ្លួន។ ​សភា​​កូរ៉េខាងត្បូង​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រឆាំ​​ង​​ បាន​គ្រប់​ដណ្តប់​​​សភា​ស្ទើរ​ទាំងស្រុង​ក្រោយ​ឈ្នះឆ្នោត​យ៉ាងច្រើនលើស​លប់​រហូត​ដល់​ទៅ​១៩២ ទល់​នឹងបក្ស​កាន់​អំណាច​ដែល​ទទួលបានសំឡេងត្រឹមតែ​១០៨ប៉ុណ្ណោះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម