Connect with us

ព័ត៌មានអន្ដរជាតិ

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

បានផុស

នៅ

រហូត​មក​ដល់​​ថ្ងៃសៅរ៍​នេះ ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​២រូប​ ដែល​ត្រូវ​សភា​​ដក​ហូត​អំណាច​ក្នុងអំឡុង​ពេលដែលខ្លួន​កាន់​​អំណាច​​មិន​ទាន់​ដល់​ពេល​បោះឆ្នោត​ជាថ្មី។​ ប្រធានាធិបតី​ទាំង​ពីររូប​នោះ​សុទ្ធតែ​ចេញ​ពី​គណបក្ស​ដែល​មានលក្ខណៈ​អភិរក្ស​និយម។

លោក Yoon Suk Yeol ត្រូវសភាដករហូត​អំណាច​នៅថ្ងៃសៅរ៍​ទី​១៤ខែធ្នូ​​ឆ្នាំ​២០២៤។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​កាលពី​៨​ឆ្នាំ​មុន ក្នុងខែ​ធ្នូ​ដូចគ្នា អតីត​​ប្រធានាធិបតី​ Park Geun-hye ដែល​ជាស្ត្រី​និង​ជា​កូនស្រី​របស់​​អតីត​​ប្រធានាធិបតី Park Chung-hee ​ដែល​ត្រូវ​បាន​ប្រជាជន​កូរ៉េខាងត្បូង​ចោទ​ប្រកាន់​ថា​ជា​មេដឹកនាំ​ផ្តាច់​ការនោះ ត្រូវ​បាន​​សភា​​បោះឆ្នោតទម្លាក់​​ដោយ​ត្រឹមតែ​ចោទ​ប្រកាន់​​​ពី​ការ​រំលោភអំណាច ការ​ធ្វើ​ឲ្យបែក​ធ្លាក់​ការ​សម្ងាត់រដ្ឋ និង​មានរឿងអាស្រូវ​ពុករលួយ​ខ្លះៗ​ប៉ុណ្ណោះ។

​ប៉ុន្តែ​​ ករណី​​​ប្រធានាធិបតី​ Yoon Suk Yeol ដែ​ល​ធ្លាប់​​​ជា​​​អ្នក​កាន់ច្បាប់​អស់​រយៈពេល​២៧ឆ្នាំក្នុង​តួនាទី​ជា​អគ្គរដ្ឋអាជ្ញា និង​ធ្លាប់​កាន់​សំណុំរឿង​ចោទ​ប្រកាន់ លោកស្រីអតីតប្រធានាធិបតី Park Geun-hye ​និង Lee Myung-bak ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ មាន​លក្ខណៈធំជាង​​បទចោទ​ដែល​​អតីត​ប្រធានាធិបតី​ទាំង​ពីរ​ខាងលើ​បាន​ធ្វើ​ទៅទៀត​​។​

លោកស្រី Park Geun-hye ត្រូវ​សភា​បោះឆ្នោត​បណ្តេញចេញ​នៅថ្ងៃទី​៦ខែធ្នូឆ្នាំ​២០១៦​។

របប​សភា​កូរ៉េខាងត្បូង​បាន​ផ្តួលរំលំ​ លោកស្រី Park Geun-hye នៅក្នុងខែធ្នូ​ឆ្នាំ២០១៦ ដែលត្រូវបានចោទប្រកាន់ដោយសភា ហើយ​តុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង​ក្នុងរយៈពេល​៣ខែ​ក្រោយ​មក​ពេល​គឺ​នៅ​ខែមីនា​២០១៧ បាន​ចេញ​សេចក្តីសម្រេច​​​ចាត់ទុក​​ការសម្រេច​របស់​សភា​​មានភាពត្រឹមត្រូវ ហើយ​ឈានដល់ការចោទប្រកាន់ និងការជាប់ពន្ធនាគារ​ចំពោះ​អតី​តប្រធានាធិបតី​​ស្រី្តរូប​នេះ​​។

លោកស្រី Geun-hye បាន​ក្លាយ​ជា​​ប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០១៣​ គឺជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការ Park Chung-hee នាងគឺជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងហើយបានបង្ហាញពីខ្លួនឯងថាជាអ្នកមិនពុករលួយ។

ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ទទួលឬ​ទារ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​រួម​ទាំង​ក្រុមហ៊ុន Samsung ផង​ដែរ។ ការចោទប្រកាន់បន្ថែមរួមមានការចែករំលែកឯកសារ​សម្ងាត់​ ការធ្វើ​ឱ្យ​មាន​ការ​រិះគន់គោលនយោបាយរបស់នាង និងការបណ្តេញមន្ត្រីដែលប្រឆាំងនឹងនាង។

លោកស្រី Geun-hye ត្រូវបានកាត់ទោសក្នុងឆ្នាំ ២០២១​ ឱ្យជាប់គុក២០​ឆ្នាំ និងរង​ពិន័យជាប្រាក់យ៉ាងច្រើន​។ ប៉ុន្តែនៅចុងឆ្នាំនោះ នាងត្រូវបានលើកលែងទោសដោយ​អតីត​ប្រធានាធិបតី Moon Jae-in។ លោក Moon Jae-in ដែល​ចាក​ចេញ​ពី​អំណាច​​​ក្រោយ​កាន់​អំណាច​​៦ឆ្នាំ​ ហាក់​មិនទាន់​ឃើញប្រឈម​រឿង​អាស្រូវ​ក្នុងនយោបាយកូរ៉េ។

​លោក Moon Jae-in ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បង្ហាញ​​ជីវិត​ក្រោយ​នយោបាយ​ជាអ្នក​ចូលចិត្តការដាំដុះ​កសិកម្ម ប៉ុន្តែ​នៅថ្ងៃ​ដែល​ លោក Yoon Suk Yeol ប្រកាសច្បាប់​អាជ្ញាសឹក​ លោក Moon Jae-in ក៏បាន​ចេញ​សារ​​​​លើ​បណ្តាញសង្គម​​អំពាវនាវ​ឲ្យសភា​​កូរ៉េធ្វើការរូមគ្នា​ដើម្បី​ស្តារលទ្ធិប្រជាធិបតេយ្យ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៦ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៧ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម