ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសមនុស្សជាង១០០នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខាងក្រៅទីស្នាក់ការប៉ូលិស អាហ្វហ្គានីស្ថាន
ជនស៊ីវិលយ៉ាងតិច១២នាក់ត្រូវបានសម្លាប់និងជាង១០០នាក់រងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅខេត្ត Ghor ភាគខាងលិចប្រទេសអាហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Tariq Aran បាននិយាយថា ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យបានកើតឡើងនៅជិតច្រកចូលការិយាល័យមេប៉ូលិសខេត្តនិងអគាររដ្ឋាភិបាលផ្សេងទៀតនៅក្បែរនោះក្នុងក្រុង Feroz ទីរួមខេត្ត Ghor។
លោក Arif Aber អ្នកនាំពាក្យអភិបាលខេត្ត Ghor បាននិយាយថា ការផ្ទុះនេះគឺខ្លាំងណាស់ដោយសំឡេងរបស់វាអាចត្រូវបានគេឮពេញមួយក្រុង Feroz Koh។
លោក Aber បន្តថា “វាបានបំផ្លាញនិងកម្ទេចផ្នែកខ្លះនៃអគាររដ្ឋាភិបាលមួយចំនួនរួមមានការិយាល័យមេប៉ូលិស នាយកដ្ឋានកិច្ចការនារីនិងការិយាល័យខេត្តទទួលបន្ទុកជនភៀសខ្លួន”។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងទទួលខុសត្រូវណាមួយនៅឡើយទេចំពោះការបំផ្ទុះគ្រាប់បែកនេះប៉ុន្តែវាបានកើតឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងដោយក្រុមតាលីបង់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់