Connect with us

សន្តិសុខសង្គម

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

បានផុស

នៅ

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ក្រសួងអប់រំមិនអនុញ្ញាតឱ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមនៅក្នុងកម្មវិធីចំណេះទូទៅ និងមិនអនុញ្ញាតឱ្យមានការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជានោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៍មានមួយចំនួនបានផ្សព្វផ្សាយថា ក្រសួងអប់រំបានយល់ព្រមដាក់បញ្ចូលការបង្រៀនភាសាវៀតណាមទៅកម្មវិធីសិក្សា។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៍មានមួយបដិសេធម្តងរួចមកហើយថា ក្រសួង
មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះធ្វើការកែតម្រូវជាបន្ទាន់។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូរយៈពេលជាង២នាទីកាលពីថ្ងៃទី១៤ធ្នូកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រីបាន​ជម្រាប​ជូនលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ក្រសួងអប់រំមានជំហរយ៉ាងមុតមាំ និងបដិសធមិនទទួលយកនូវរាល់សំណើរការដាក់ភាសាវៀតណាមនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈណាមួយមួយឡើយ។ ក្រសួងមិនអនុញ្ញាតឱ្យមានការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា និងមិនអនុញ្ញាតឱ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមនៅក្នុងកម្មវិធីចំណេះទូទៅឡើយ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាននិងកំពុងលើកកម្ពស់ការបង្រៀនភាសាជាតិទាំងនៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនតាមរយៈការអនុវត្តកញ្ចប់អំណានដំបូងហើយសូមអំពាវនាវសូមឱ្យបុគ្គលិកអប់រំលោកគ្រូអ្នកគ្រូនិងជនរួមជាតិទាំងអស់កុំមានការព្រួយបារម្ភ និងកុំភាន់ច្រឡំតាមការចុះផ្សាយព័ត៍មានតាមបែបញុះញង់ និងគ្មាន
មូលដ្ឋានច្បាស់លាស់។

ជាមួយគ្នានេះ ក្រសួងសូមបដិសេធ និងច្រានចោលទាំងស្រុងរាល់ការផ្សាយព័ត៍មានមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំសូមចូលរួមទាំងអស់គ្នាដើម្បីជួយលើកកកម្ពស់ការបង្រៀនភាសាខ្មែរ និងចូលរួមគាំទ្រការអនុវត្តការធ្វើកំណែទម្រង់វិស័យអប់រំពិសេសការពង្រឹងគុណភាពវិស័យអប់រំការបង្កើតសាលារៀនគំរូព្រមទាំងចូលរួមរវាងរដ្ឋនិងសហគម
ន៍ដើម្បីការអប់រំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ វិនាទី មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

Sokha Hotels

ព័ត៌មានពេញនិយម