Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើ គណៈចលនាមហាជនទូទាំងប្រទេស បន្តចុះជួយដោះស្រាយរាល់ទុក្ខលំបាកពលរដ្ឋតាមមូលដ្ឋាន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​ប្រធាន​គណៈ​ចលនា​មហាជន ​នៃ​គណៈកម្មាធិការ​កណ្តាល បានស្នើ​ឲ្យ​ក្រុមការងារ​ទាំងអស់​រប​ស់​គណៈ​ចលនា​មហាជនទូទាំងប្រទេស​បន្ត​ចុះជួយ​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក​ពលរដ្ឋ​ផ្ទាល់​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតីភាព​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២៤ និង​ទិសដៅ​ការងារ​បន្ត​របស់​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន ​៧​ មករា រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ១៤​ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​១៤ ខែធ្នូ ឆ្នាំ​ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរគុណ​ដល់ អស់លោក​លោកស្រី​ក្រុមការងារ​ទាំងអស់ ពិសេស​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ក្នុងពេល​កន្លងមក ពិសេស​ ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គលេខាធិការ​ នៃ​គណៈ​ចលនា​មហាជន​ បានធ្វើ​សេចក្តី​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ដ៏​លំអិត​ក្នុង​រយៈពេល ​១​ ឆ្នាំ កន្លងមក។

ជាមួយគ្នានេះដែរ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ​ ដើម្បី​បន្ត​ការងារ​ចុះជួយ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​ការធ្វើសកម្មភាព​សប្បុរស​ធម៌​នានា​មាន​សារៈសំខាន់​ណាស់ ដែល​បានបង្ហាញ​អំពី​សាមគ្គីភាព និង​ការយកចិត្តទុកដាក់​លើ​ពលរដ្ឋ​ក្នុងពេល​ជួប​គ្រា​លំបាក ស្របតាម​ស្មារតី​របស់​គណបក្ស​ប្រជាជន​កម្ពុជា “​គណបក្ស​ប្រជាជន​មាន​ឫសគល់​ពី​ប្រជាជន នៅ​ជាមួយ​ប្រជាជន និង​ដើម្បី​ប្រជាជន​”​ជា​កត្តាចាំបាច់​បំផុត​ដែល​ត្រូវ​បន្ត​អនុវត្ត​ជា​រៀងរហូត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

សម្តេច ម៉ែន សំអន ស្នើ គណៈចលនាមហាជនទូទាំងប្រទេស បន្តចុះជួយដោះស្រាយរាល់ទុក្ខលំបាកពលរដ្ឋតាមមូលដ្ឋាន

ព័ត៌មានជាតិ៥៥ វិនាទី មុន

ស្ពានឬស្សីកោះប៉ែន នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ធ្នូនេះ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សន្តិសុខសង្គម៣០ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ​២០២៤

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម