ព័ត៌មានជាតិ
ប្រាសាទអាយុកាលជិត ១ ពាន់ឆ្នាំ កំពុងអូសទាញភ្ញៀវទេសចរឡើងវិញ
បើតាមការបកស្រាយពីមគ្គុទ្ទេសទេសចរមួយរូប ដែលឈរជើងនៅតំបន់ប្រាសាទបាសែត បានឱ្យដឹងថា បន្ទាប់ពីមានការអភិរក្ស និងកែលម្អទីធ្លាក្នុងបរិវេនប្រាសាទនេះមក ឃើញថា ប្រសាទដែលមានអាយុកាលជិត ១ ពាន់ឆ្នាំនេះ បានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាជាបណ្តើរៗ។
ប្រាសាទបាសែត គឺជាប្រាសាទមួយដែលសាងសង់ឡើងអំពីថ្មភក់ និងមានអាយុកាលជិត ១.០០០ ឆ្នាំហើយ បើតាមការស្រាវជ្រាវប្រវត្តិសាស្ត្រ ប្រាសាទនេះ គឺជាប្រាសាទដែលសាងសង់ឡើងមុនប្រសាទអង្គរវត្តទៅទៀត ប៉ុន្តែដោយសារតែប្រាសាទនេះ បានបាក់បែកអស់ជាច្រើនកន្លែង ដោយសារស្នាដៃក្រុមខ្មែរក្រហម នាឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ដែលបានរុះរើយកថ្មប្រាសាទ ទៅច្នៃប្រឌិតបម្រុងធ្វើទំនប់ទប់ទឹកស្ទឹងសង្កែ។
ប្រាសាទបាសែត មានទីតាំងស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ស្ថិតក្នុងទិសឦសាន និងសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ១ គីឡូម៉ែត្រ ៤ ជ្រុង ដែលនៅទីនោះពោរពេញដោយម្លប់ត្រឈឹងត្រឈៃ គឺភាគច្រើនមានតែដើមពោធិ៍ និងដើមសំរោងដ៏ធំៗ។
បើតាមការស្រាវជ្រាវប្រវត្តិសាស្ត្រ និងការបកស្រាយពីមគ្គុទ្ទេសទេសចរមួយរូប ដែលឈរជើងនៅតំបន់ប្រាសាទបុរាណនោះ បានរៀបរាប់ថា ប្រាសាទបាសែត គឺបានសាងសង់ឡើងមុនប្រាសាទអង្គរវត្ត ។ ប្រាសាទនេះបើតាមការស្រាវជ្រាវមានតួប្រាសាទជាច្រើន ដោយសារតែមានការបាក់បែកនិងបំផ្លិចបំផ្លាញ កាលពីជំនាន់របបខ្មែរក្រហម ទើបធ្វើឲ្យបច្ចុប្បន្ននៅសល់តួប្រាសាទតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់គ្រឹះប្រាសាទគឺនៅរាយប៉ាយជាច្រើនកន្លែង ថែមទាំងមានស្រះមួយកន្លែងផងដែរ ដែលស្រះនេះសាងសង់ឡើងអំពីថ្មបាយក្រៀម មានបណ្ដោយប្រវែង ១៥ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ ។
មគ្គុទេសរូបនេះបានបន្តថា ប្រាសាទបាសែតបានសាងសង់ឡើងនៅចន្លោះ គ.ស ១.០២០ ដល់ គ.ស ១.០៥០ ដោយព្រះបាទសូរ្យ វរ្ម័នទី ១ ចំណែកអង្គរវត្តគឺសាងសង់ឡើងនៅចន្លោះ គ.ស ១.១១៣ ដល់ គ.ស ១.១៥០ ដោយព្រះបាទសូរ្យ វរ្ម័នទី ២ ។
លោកបានបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការអភិរក្ស និងកែលម្អទីធ្លាក្នុងបរិវេណប្រាសាទនេះមក គឺចាប់ផ្ដើមមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តជាបណ្ដើរៗហើយ ដោយឡែកសម្រាប់ភ្ញៀវក្នុងស្រុកដែលបានរៀបចំអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី ក៏គេតែងតែនាំគ្នាទៅថតផ្តិតយករូបភាព នៅក្នុងតំបន់ប្រាសាទនេះជាហូរហែផងដែរ ដែលសកម្មភាពនេះបានធ្វើឲ្យតំបន់ប្រាសាទបាសែតកាន់តែលេចធ្លោឡើង នឹងធ្វើឲ្យភ្ញៀវភាព និងអន្តរជាតិកាន់តែបានស្គាល់និងកាន់តែចង់នាំគ្នាទៅកំសាន្តនៅទីនោះផងដែរ ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់