កីឡា
៤រឿងគួរឲ្យចាប់អារម្មណ៍ក្នុងពានរង្វាន់ AFF Cup ១២ប្រកួតកន្លងទៅ
គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ ASEAN Championship វគ្គសន្សំពិន្ទុក្នុងពូលបានដំណើរការ១២ប្រកួតហើយ ប៉ុន្តែមិនទាន់រកឃើញក្រុមណាមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ។
ចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន ១២៣ ៨៤២នាក់
ការប្រកួតទាំង១២នោះមានអ្នកគាំទ្រទស្សនាផ្ទាល់សរុប ១២៣ ៨៤២នាក់។ ការប្រកួតរវាងកម្ពុជា និង ម៉ាឡេស៊ី ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានអ្នកទស្សនាផ្ទាល់ចំនួន ២៤ ៨៨៦នាក់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឈរនៅលំដាប់ទី២។ ចំពោះការប្រកួតដែលថៃបានយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Rajamangala មានអ្នកទស្សនាផ្ទាល់ចំនួន ២៥៦១៩នាក់ ឈរនៅលំដាប់លេខ១។
ពូល A
- កម្ពុជា ២-២ ម៉ាឡេស៊ី មានអ្នកទស្សនាផ្ទាល់ ២៤ ៨៨៦នាក់
- ទីម័រខាងកើត ០-១០ ថៃ មានអ្នកទស្សនាផ្ទាល់ ១២៣៩នាក់
- សិង្ហបុរី ២-១ កម្ពុជា មានអ្នកទស្សនាផ្ទាល់ ១២៣៩១នាក់
- ម៉ាឡេស៊ី ៣-២ ទីម័រខាងកើត មានអ្នកទស្សនាផ្ទាល់ ៧៤២០នាក់
- ទីម័រខាងកើត ០-៣ សិង្ហបុរី មានអ្នកទស្សនាផ្ទាល់ ១០០០នាក់
- ថៃ ១-០ ម៉ាឡេស៊ី មានអ្នកទស្សនាផ្ទាល់ ២៥៦១៩នាក់
ពូល B
- មីយ៉ាន់ម៉ា ០-១ ឥណ្ឌូណេស៊ី មានអ្នកទស្សនាផ្ទាល់ ១២៥០០នាក់
- ឡាវ ១-៤ វៀតណាម មានអ្នកទស្សនាផ្ទាល់ ១០៦៨៥នាក់
- ហ្វីលីពីន ១-១ មីយ៉ាន់ម៉ា មានអ្នកទស្សនាផ្ទាល់ ១៥៨៩នាក់
- ឥណ្ឌូណេស៊ី ៣-៣ ឡាវ មានអ្នកទស្សនាផ្ទាល់ ១៤៤៥៥នាក់
- ឡាវ ១-១ ហ្វីលីពីន មានអ្នកទស្សនាផ្ទាល់ ៦៣៨៩នាក់
- វៀតណាម ១-០ ឥណ្ឌូណេស៊ី មានអ្នកទស្សនាផ្ទាល់ ១៦៦៦៩នាក់
ចំនួនគ្រាប់បាល់កើតឡើងចំនួន៤៣គ្រាប់
ចំនួនគ្រាប់បាល់បានកើតមានឡើង៤៣គ្រាប់។ ក្នុងនោះមាន២គ្រាប់ជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករមីយ៉ាន់ម៉ា Zin Nyi Nyi Aung ពេលចាញ់ឥណ្ឌូណេស៊ី និងកីឡាករហ្វីលីពីន Michael Baldisimo ពេលស្មើជាមួយឡាវ។ កីឡាករឥណ្ឌូណេស៊ី Shawal Anuar កំពុងរកគ្រាប់បាល់បានច្រើនជាងគេគឺ៣គ្រាប់ ខណៈមានកីឡាករ៧នាក់រកបាន២គ្រាប់ដូចគ្នា និងកីឡាករ២៤នាក់រកបានម្នាក់១គ្រាប់ដូចគ្នា។
កីឡាករ២នាក់ជាប់ពិន័យអត់បង្ហាញខ្លួនការប្រកួតបន្ទាប់
កីឡាករមីយ៉ាន់ម៉ា Wai Lin Aung ទទួលបានកាតលឿង២ដងគឺលើកទី១ពេលប្រកួតជាមួយឥណ្ឌូណេស៊ី និងលើកទី២ ពេលប្រកួតជាមួយ ហ្វីលីពីន ដូច្នេះការប្រកួតរបស់មីយ៉ាន់ម៉ាជាមួយឡាវ នៅថ្ងៃទី១៨ ខែធ្នូ នឹងគ្មានរូបគេទេ។ចំណែកខ្សែបម្រើឆ្នើមឥណ្ឌូណេស៊ី Marselino Ferdinan អត់បានបង្ហាញខ្លួនឲ្យឥណ្ឌូណេស៊ី ពេលចាញ់ វៀតណាម ១-០ ទេ ដោយសាររូបគេទទួលបានកាតលឿងពីរដង ហើយទទួលបានកាតក្រហមពេលប្រកួតជាមួយឡាវស្មើគ្នា ៣-៣។
កំហុសបច្ចេកទេស
កំហុសអ្នកចាំទីបានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍សម្រាប់ព្រឹត្តិការណ៍ប្រកួត ASEAN Championship ឆ្នាំនេះ។ អ្នកចាំទីកម្ពុជា វីរៈ ដារ៉ា បានភ្លាត់ស្នៀតផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធសិង្ហបុរីស៊ុតចូលដល់ទី២គ្រាប់។ ជាមួយគ្នានេះ អ្នកចាំទីម៉ាឡេស៊ីបានទាត់បាល់ទៅប៉ះខ្សែប្រយុទ្ធថៃដែលហាក់ដូចផ្តល់ឱកាសឲ្យថៃស៊ុតគ្រាប់បាល់ជ័យជម្នះនៅពេលម៉ាឡេស៊ីចាញ់ថៃដោយលទ្ធផល ១-០ នៅទឹកដីថៃ។ រឿងគួរឲ្យកត់សំគាល់មួយទៀតនោះខ្សែការពារហ្វីលីពីន Michael Baldisimo បានតែតចូលទីខ្លួនឯងដែលធ្វើឲ្យការប្រកួតជាមួយឡាវបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់