Connect with us

ចរាចរណ៍

បុរសម្នាក់ កំពុងលក់សាច់អាំងតាមរទេះ ត្រូវរថយន្តបើកបុកស្លាប់បាត់បង់ជីវិត

បានផុស

នៅ

រថយន្ត ០១ គ្រឿង មិន​ដឹង​ម្ចាស់​រថយន្ត​កើត​អ្វី បាន​បើក​រេ​ចង្កូត​ទៅ​បុក​បុរស​ម្នាក់​ដែល​ជា​អ្នក​លក់​សាច់​អាំង និង បុក​ល្ហុង តាម​រទេះ ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៧ យប់ ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​មាន​គ្រោះថ្នាក់ បុរស​ជា​អ្នក​លក់​សាច់​អាំង និង​បុក​ល្ហុង តាម​រទេះ បាន​និង​កំពុង​អង្គុយ​លើ​រទេះ​ម៉ូតូ​អាំង​សាច់។ ខណៈ​នោះ ក៏​ស្រាប់​តែ​មាន​រថយន្ត ០១ គ្រឿង ម៉ាក តូយូតា Fortuner ពាក់​ស្លាក​លេខ កណ្ដាល 2B-7966 មិន​ដឹង​ថា​ម្ចាស់​រថយន្ត​កើត​អ្វី​នោះ​ទេ បាន​បើក​រេ​ចង្កូត​បុក​រទេះ ទាំង​មនុស្ស​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​តែ​ម្ដង។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ពី​គោលដៅ​កើតហេតុ រហូត​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​រថយន្ត​បើក​យក​រថយន្ត​ទៅ​ទុក​ក្នុង​ផ្ទះ។ ភ្លាមៗ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​អ្នក​បើក​រថយន្ត​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​វាស់វែង ប្រគល់​សព​ជនរងគ្រោះ និង រទេះ ជូន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣០ វិនាទី មុន

បុរសម្នាក់ កំពុងលក់សាច់អាំងតាមរទេះ ត្រូវរថយន្តបើកបុកស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញសមាគមគ្រូពេទ្យភ្នែកអភិវឌ្ឍន៍ចំណេះដឹងថ្មីៗបន្ថែមឆ្លើយតបទៅនឹងការវិវត្តរបស់ពិភពលោក

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រុស្ស៊ី គ្រោងបន្តកាត់យកទឹកដីបន្ថែមទៀត ដែលស្ថិតនៅជិតប្រទេសខ្លួន

កីឡា៥ នាទីutes មុន

៤​រឿងគួរឲ្យ​ចាប់​អារម្មណ៍​ក្នុង​​​ពាន​រង្វាន់ AFF Cup ​​១២​ប្រកួត​កន្លង​ទៅ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ និង​លោក ណេតាន់យ៉ាហ៊ូ ពិភាក្សា​គ្នា​ពី​រឿងស៊ីរី និង​ការ​​ដោះលែង​ចំណាប់​ខ្មាំង​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ២១ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព

សន្តិសុខសង្គម១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម