Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃផ្ទះថ្មីនៅចិនប្រចាំខែវិច្ឆិកា​ ធ្លាក់ចុះយឺតបំផុតក្នុងរយៈពេល​ ១៧ ខែ ខណៈវិបត្តិអចលនទ្រព្យបន្ត

បានផុស

នៅ

ទិន្នន័យផ្លូវការរបស់​ការិយាល័យស្ថិតិជាតិចិន​ ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ​ បាន​បង្ហាញ​ថា តម្លៃផ្ទះថ្មីនៅ ក្នុង​ប្រទេស​ចិន​ បានធ្លាក់ចុះយឺតបំផុតក្នុងរយៈពេល ១៧ ខែ ខណៈដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ​បង្កើនវិធានការជំរុញសេដ្ឋកិច្ច ដើម្បី​ស្ដារវិស័យ​អចលនទ្រព្យដែល​បន្ត​ជាប់​គាំង​ក្នុងវិបត្តិ។ នេះបើតាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃផ្ទះថ្មីនៅខែវិច្ឆិកា​ បានធ្លាក់ចុះ ០,១ ភាគរយ ក្នុងអត្រា​ប្រចាំខែ​ ​ក្រោយ​ធ្លាក់ចុះ​ ០,៥ ភាគរយ​ នៅខែ​តុលា​ ​​និង​​ជា​ការ​ធ្លាក់ចុះយឺត​បំផុត រាប់​ចាប់តាំងពីខែមិថុនាឆ្នាំមុន។ ​ក្នុងអត្រាប្រចាំឆ្នាំ​ តម្លៃ​ផ្ទះ​ថ្មី​នៅចិន​ បាន​ធ្លាក់ចុះ​ ៥,៧ ភាគ​រយ​ នៅខែ​វិច្ឆិកា និង​ ៥,៩ ភាគរយ​ នៅ​ខែតុលា​។ ​

រយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកបង្កើតគោលនយោបាយចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យអចលនទ្រព្យឡើងវិញ ក្រោយ​ជាប់​គាំង​តាំង​ពី​ឆ្នាំ ២០២១ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​បញ្ហា​បំណុលរបស់ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ ដែល​ធ្វើ​ឱ្យ​ពួកគេ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ ​

ក្នុង​ចំណោម​វិធានការថ្មីៗ ដែលមានគោលបំណងលើកទឹកចិត្តដល់ការទិញផ្ទះ គេឃើញ​មាន​ដូចជា​ ​ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ​ការកាត់បន្ថយ​អនុបាត​បង់រំលោះអប្បបរមា ​និង​ផ្ដល់​ការលើកទឹកចិត្តពន្ធ ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការលំនៅដ្ឋានជាដើម​។

គួរ​គូស​បញ្ជាក់ថា​ វិស័យ​អចលនទ្រព្យ​ រួម​ចំណែក​ដ៏​ធំ​​ក្នុងដំណើរការ​សេដ្ឋកិច្ច​របស់​ចិន។ វិបត្តិនេះ​ បាន​បង្ក​ឱ្យ​សេដ្ឋកិច្ចរបស់​ប្រទេស​ធ្លាក់ចូល​ទៅ​ក្នុង​ភាព​មិន​នឹងន​ ដោយ​ប៉ះពាល់​ដល់​តម្រូវការ​ក្នុងស្រុក​ បង្ក​ជា​បញ្ហា​បរិត្តផរណា​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

តម្លៃផ្ទះថ្មីនៅចិនប្រចាំខែវិច្ឆិកា​ ធ្លាក់ចុះយឺតបំផុតក្នុងរយៈពេល​ ១៧ ខែ ខណៈវិបត្តិអចលនទ្រព្យបន្ត

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាទទួលបានភ្ញៀវទេចរអន្តរប្រមាណ៦លាននាក់ក្នុងរយៈ១១ខែ​

ចរាចរណ៍១៧ នាទីutes មុន

បុរសម្នាក់ កំពុងលក់សាច់អាំងតាមរទេះ ត្រូវរថយន្តបើកបុកស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញសមាគមគ្រូពេទ្យភ្នែកអភិវឌ្ឍន៍ចំណេះដឹងថ្មីៗបន្ថែមឆ្លើយតបទៅនឹងការវិវត្តរបស់ពិភពលោក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រុស្ស៊ី គ្រោងបន្តកាត់យកទឹកដីបន្ថែមទៀត ដែលស្ថិតនៅជិតប្រទេសខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម