ព័ត៌មានជាតិ
កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិប្រមាណ៦លាននាក់ក្នុងរយៈ១១ខែ
ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៦លាននាក់ កើនឡើង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៃភ្ញៀវទេចរគឺមកពីបណ្តាប្រទេសក្នុងតំបន់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦លាននាក់ កើនឡើង ២២% និង ភ្ញៀវទេសចរជាតិចំនួន ២០លាននាក់បានធ្វើដំណើរទូទាំងប្រទេស កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរមានភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ កើនឡើង ១២,៥% និង ភ្ញៀវទេសចរបរទេសចំនួន ៤២០ ០០នាក់ កើនឡើង ១0,6% % បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោកបានបញ្ជាក់ថា៖« សម្រាប់ឆ្នាំ២០២៤ទាំងមូល យើងរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ដែលចំនួននេះច្រើនជាងមុនកូវីដ១៩ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២២លាននាក់»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះគឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់ និងសកល បើទោះបីបញ្ហានៃការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការបន្តលើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា។ ប៉ុន្តែលោកថា បើទោះជាការកើនឡើងគួរឱ្យកត់សម្គាល់ក្តី ក៏ចំនួនភ្ញៀវអន្តរជាតិនេះគឺភាគច្រើនមកពីក្នុងតំបន់។
លោកបានមានប្រសាសន៍៖«យើងសាទរចំពោះកំណើននេះ ប៉ុន្តែយើងត្រូវធ្វើការងារជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតនូវកម្មវិធីនានាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើនទាំងការស្នាក់នៅនិងចាយវាយជាដើម»។
បើតាមលោកស៊ីណាន ស្របពេលដែលកម្ពុជាបានដាក់ឱ្យដំណើការនូវព្រលានយន្តហោះអន្តរជាតិសៀមរាប និងគ្រោងដាក់ឱ្យដំណើការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ គឺជាឪកាសមួយដែលកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាក្នុងការទាក់ទាញភ្ញៀវទេចរបន្ថែមទៀតជាពិសេសមកពីគោលដៅឆ្ងាយៗ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់