ព័ត៌មានជាតិ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បញ្ចប់ដោយជោគជ័យ និងមានអ្នកចូលរួមជាង ១០ម៉ឺននាក់ នៅថ្ងៃចុងក្រោយ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ២០២៤ ដែលមានរយៈពេល ៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដែលនៅថ្ងៃទី១៥ ម្សិលមិញនេះ ជាថ្ងៃចុងក្រោយមានអ្នកចូលរួមទស្សនាជាង ១០ម៉ឺននាក់។
តាមរយៈទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ដែលជាថ្ងៃចុងក្រោយ នៃការដាក់តាំងបង្ហាញយន្តហោះ និងបច្ចេកវិទ្យា គឺមានមនុស្សចំនួន ១០៣ ៣៨៧នាក់ បានចូលទស្សនា។ ចំណែកនៅថ្ងៃទី១៤ មានភ្ញៀវចូលរួមទស្សនា ២៧ ៥៩៥នាក់ និងនៅថ្ងៃទី១ ទទួលបានភ្ញៀវជិត ១ម៉ឺននាក់។
លោក អេង ប៊ុនថេង ប្រតិបត្តិករ និងជាប្រធានគ្រប់គ្រងព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានចាត់ទុកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ គឺទទួលបានជោគជ័យធំបំផុត ក្នុងចំណោមព្រឹត្តិការណ៍ពិព័រណ៍យន្តហោះដែលបានរៀបចំ ៣លើកកន្លងមក។
ប្រធានគ្រប់គ្ររូបនេះ បានបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ២០២៤ នេះ លោករំពឹងទុកថានឹងមានភ្ញៀវមកចូលរួមត្រឹមតែជាង ៥ម៉ឺននាក់ តែប៉ុណ្ណោះ ព្រោះកាលពីឆ្នាំ២០២១ ទទួលបានភ្ញៀវចូលរួមត្រឹមតែជាង ៤ម៉ឺននាក់ ប៉ុន្តែជាក់ស្តែងគឺលើសពីការរំពឹងទុក។
កន្លងមកពិព័រណ៍យន្តហោះរៀបចំឡើងរយៈពេល ២ឆ្នាំម្ដង ប៉ុន្តែដោយសារឆ្នាំនេះ ទទួលបានអ្នកចូលរួមលើសឆ្នាំកន្លងៗទៅ លោក អេង ប៊ុនថេង បានឱ្យដឹងថា ថ្នាក់ដឹកនាំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នឹងពិចារណាថានឹងត្រូវរៀបចំ ១ឆ្នាំម្តង ឬយ៉ាងណា៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់