Connect with us

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីបញ្ជាក់ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឡើង​តាមគោល​ការណ៍​ស្ម័គ្រ​ចិត្ត និងមិនគិតថ្លៃ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ​ការចុះឈ្មោះរបស់​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និងគិត​ថ្លៃសេវាអ្វីទាំងអស់។

សម្ដេចធិបតីមានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះឈ្មោះនេះ មិនត្រឹមតែឱ្យបងប្អូន ទទួលបានអត្តសញ្ញាណផ្លូវការនោះទេ តែនឹងបើកផ្លូវឱ្យមានការរីកចម្រើន និងការគាំទ្រនា​នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា៖ «បងប្អូនអាចស្ទាក់ស្ទើព្រោះខ្លាចជាប់ពន្ធ ខ្ញុំសូមបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ ដែលមានផលរបរក្រោម ២៥០ លានរៀល ក្នុងមួយឆ្នាំ មិនមានកាតព្វ​កិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀប​ចំឯកសារ​ប្រកាសពន្ធអ្វីទាំងអស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រោយពីការចុះឈ្មោះ ទទួលបាន​ការអនុម័តនៅ​លើថ្នាលឌីជីថលនេះហើយ បងប្អូន នឹងមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់ តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ វិញ្ញាបនបត្រនេះ បញ្ជាក់អត្ត​សញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួល​ស្គាល់ពីគ្រប់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាច​យកទៅប្រើប្រាស់ជាផ្លូវការបាន ជាមួយវិស័យឯកជនផង។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះ នឹងផ្ដល់លទ្ធភាពឱ្យបងប្អូន​បង្កើន​សមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការ​ចាប់យកជំនាញថ្មី ជាមួយនឹងការគាំទ្រនេះ ង្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​មានឱកាស​កាន់​តែ​ប្រសើរ​​ក្នុង​ការពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់ខ្លួនផង និងអ្នកដ៏ទៃផង។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារ ទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការរួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងអាចជៀសវាងទៅការចងការ ឬខ្ចីបុលក្រៅផ្លូវការ។

ក្រៅពីនេះការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់លទ្ធភាពឱ្យបងប្អូន ក្នុងការចូលជា​សមា​ជិកបេឡាជាតិ សន្តិសុខសង្គម (បសស) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួល​ក្នុង​ការបង់វិភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព សម្រាប់ទាំងខ្លួន និងសមាជិកគ្រួសារ។

អត្ថប្រយោជន៍មួយទៀត តាមរយៈការចុះឈ្មោះ របស់បងប្អូន រាជរដ្ឋាភិបាលនឹង​កសាងបានទិន្នន័យល្អ មានលទ្ធភាពផ្ដល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធឱ្យ​ចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាត្បាតជាដើម។

ម្យ៉ាងទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយការចុះឈ្មោះ នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥគិតថ្លៃ តាមរយៈមូលនិធិសមធម៌នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម