ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់ហ្វីលីពីន ក្លាយជាអ្នកផ្គត់ផ្គត់ចេកដ៏ធំបំផុតសម្រាប់ចិន
វៀតណាម បានវ៉ាដាច់ហ្វីលីពីន ក្លាយជាប្រទេសផ្គត់ផ្គង់ផ្លែចេកដ៏ធំបំផុតសម្រាប់ចិន ដោយរួមចំណែកប្រមាណ ៤០,៧ ភាគរយ នៃចំណែកទីផ្សារចេករបស់ចិន ក្នុងរយៈពេលពេល ៨ ដំបូងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីសប្ដាហ៍មុន។
ទិន្នន័យពីនាយកដ្ឋានគយចិន បានបង្ហាញថា ប្រទេសចិនបានបង្កើនការនាំចូលពីប្រទេសវៀតណាមចំនួន ១៩,៨ ភាគរយ ខណៈការនាំចូលពីហ្វីលីពីន បានធ្លាក់ចុះខ្លាំងដល់ ៣៩,២ ភាគរយ។
បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មហ្វីលីពីន បញ្ហាធាតុអាកាស និងជំងឺដែលមិនអំណោយផល បានកាត់បន្ថយទិន្នផលចេករបស់ហ្វីលីពីនក្នុងឆ្នាំនេះ ហើយបានជំរុញឱ្យតម្លៃកើនឡើង។
បញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យតម្រូវការចេញនាំចេញពីវៀតណាម កើនឡើង។ លើសពីនេះផ្សារទំនើបអ៊ីអន (Aeon) ក្នុងប្រទេសចិន កាលពីដើមឆ្នាំនេះ បានចាប់ផ្តើមលក់តែចេករបស់វៀតណាម ហើយបានបញ្ឈប់ការនាំចូលពីប្រទេសហ្វីលីពីន និងតៃវ៉ាន់។
ក្រុមអ្នកនាំចេញនិយាយថា ចេកវៀតណាមមានគុណភាព និងបរិមាណល្អ និងមានតម្លៃប្រកួតប្រជែង ខណៈភូមិសាស្រ្តដែលវៀតណាមនៅជាប់ចិន បានជួយកាត់បន្ថយថ្លៃដឹកជញ្ជូន។ នាពេលកន្លងមក ក្រុមហ៊ុនវៀតណាមបានព្យាយាមបំពេញតាមស្តង់ដារតឹងរឹងរបស់ប្រទេសចិន ដែលបណ្តាលឱ្យមានការនាំចេញកើនឡើង។
យ៉ាងណាមិញ ក៏មានបញ្ញាមួយចំនួនផងដែរ ដោយអ្នកនាំចេញបានលើកឡើង តម្លៃចេកនៅចិនជួនកាលប្រែប្រួលយ៉ាងខ្លាំង ដោយផលិតផលក្នុងស្រុកបានជន់លិចទីផ្សារក្នុងរដូវប្រមូលផល និងធ្វើឱ្យតម្លៃធ្លាក់ចុះ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់