Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែ​ល​នឹង​បិទ​ស្ថានទូត​នៅ​អៀរឡង់ ​ព្រោះ​​ជំហរ​​​​គាំទ្រ​ប៉ាឡេស្ទីន​​

បានផុស

នៅ

អ៊ីស្រាអែលថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅ​អៀរឡង់ ខណៈដែលទំនាក់ទំនង​របស់​ពួក​គេ​​កាន់តែធ្លាក់​ចុះ​ដុន​ដាប់​ខ្លាំង​ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយចំនួនអ្នកស្លាប់កើនដល់រាប់ម៉ឺន​នាក់។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​បិទ​ស្ថានទូត​បាន​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​បាន​ពណ៌នា​ថា​អៀរឡង់មានគោលនយោបាយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ កាលពីខែឧសភា អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុង Dublin បន្ទាប់ពីប្រទេសអៀរឡង់បានប្រកាសថា រួមជាមួយប្រទេសន័រវេស អេស្ប៉ាញ និងស្លូវេនី នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

គណៈរដ្ឋមន្ត្រីអៀរឡង់កាលពីសប្តាហ៍មុនបានសម្រេចចិត្តធ្វើអន្តរាគមន៍ជាផ្លូវការក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា តែអ៊ីស្រាអែល​បដិសេធ។

(រូបភាព៖ AP)

នាយក​រដ្ឋមន្ត្រី​អៀរឡង់ Simon Harris បាន​ហៅ​ការ​សម្រេច​ចិត្ត​បិទ​ស្ថានទូត​នេះ​ថា​ជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ គាត់បានបន្ថែមនៅលើ X ថា «ខ្ញុំបដិសេធទាំងស្រុងនូវការអះអាងដែលថាអៀរឡង់ប្រឆាំងនឹងអ៊ីស្រាអែល ខណៈអៀរឡង់​ជា​ប្រទេស​គាំទ្រ​សន្តិភាព គាំទ្រ​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ»។

គួរបញ្ជាក់ថាសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតមកពីហ្គាហ្សាបានវាយលុកអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០ នាក់។

ការវាយលុកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៤៥០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ ការរាប់របស់ក្រសួងមិនបែងចែករវាងយុទ្ធជន និងជនស៊ីវិលនោះទេ ប៉ុន្តែជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។ ជាមួយគ្នានេះភាគច្រើននៃប្រជាជននៅហ្គាហ្សាដែលមានជាង ២ លាននាក់ត្រូវបានផ្លាស់ទីលំនៅជាញឹកញាប់ច្រើនដង។ មន្ទីរពេទ្យដែលនៅតែដំណើរការបាននិយាយថា ពួកគេខ្វះថ្នាំ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត ខណៈដែលក្រុមជំនួយព្រមានពីភាពអត់ឃ្លានដែលកំពុងរីករាលដាល៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

អ៊ីស្រាអែ​ល​នឹង​បិទ​ស្ថានទូត​នៅ​អៀរឡង់ ​ព្រោះ​​ជំហរ​​​​គាំទ្រ​ប៉ាឡេស្ទីន​​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង​ផ្តើម​​​​ត្រួតពិនិត្យ​លើ​បណ្តឹង​ប្រឆាំង​លោក Yoon

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ស សុខា៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គម

ព័ត៌មានជាតិ៩ នាទីutes មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ២៣០ និងមិនអនុញ្ញាតឲ្យក្រុមអាជីវករលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានជាតិ១៦ នាទីutes មុន

ប្រាសាទអាយុកាលជិត ១ ពាន់ឆ្នាំ កំពុងអូសទាញភ្ញៀវទេសចរឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម