ព័ត៌មានជាតិ
រដ្ឋបាលរាជធានីសម្រេចផ្អាកពិធីអាពាហ៍ពិពាហ៍ ជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកពិធីអាពាហ៍ពិពាហ៍ ជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” ។
នេះបើយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលព័ត៌មានយើងទទួលបាននៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹងមានន័យថា យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

អនុក្រឹត្យលេខ ៣៧ អនក្របក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង
ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់កម្មវិធីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ មេត្តាជ្រាប និងសូមចូលរួមអនុវត្តដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដូចខាងក្រោម ៖
១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” នៅរាជធានីភ្នំពេញ។
២.ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍បែបប្រពៃណីក្នុងរង្វង់ក្រុមគ្រួសារ និងពិធីបុណ្យសព ដែលពុំអាចលើកពេលបាន ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានតាមរយៈ (១) កាត់បន្ថយចំនួនភ្ញៀវចូលរួម និងរយៈពេលប្រារព្ធកម្មវិធី ឲ្យនៅត្រឹមកម្រិតអប្បបរមា ក្នុងរង្វង់សាច់ញាតិចាំបាច់ ជារបៀបសែនព្រេន (២) ចាត់ឲ្យមានអ្នកវាស់កម្ដៅ បាញ់អាល់កុល-ជែល ចែកម៉ាស និងចូលរួមអនុវត្ត ការស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid” (៣) រៀបចំតុអាហារមិនឱ្យលើសពី ៥នាក់/១តុ (៤) រក្សាគម្លាតសុវត្ថិភាពសង្គម និងកម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ និង (៥) ត្រូវអនុវត្តឱ្យបានម៉ឺងមាត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា?
៣.ក្នុងករណីប្រសិនបើម្ចាស់កម្មវិធីណាមួយមិនចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ត្រូវចុរបិទកម្មវិធីនោះនជាបន្ទាន់ ដោយមិនទទួលខុសត្រូវរាល់ការខាតបង់ឡើយ។ ជាមួយគ្នានេះ ត្រូវចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបំពាន និងមិនព្រមផ្ដល់កិច្ចសហការ ក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ។
៤. សេចក្តីជូនដំណឹងនេះ មានសុពលភាពអនុវត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូន ដំណឹងថ្មីមកជំនួសវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង ១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់កម្មវិធី បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវ ចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ