ព័ត៌មានជាតិ
លោក ស សុខា៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គម
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានលើកឡើងថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ពិសេសការរួមចំណែកពង្រឹងពង្រីកគុណភាព សក្ដានុពលយុវជនកម្ពុជា។

ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានារបស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។

ជាក់ស្ដែងនៅបាត់ដំបង ព្រៃវៃង បន្ទាយមានជ័យ និងបណ្ដារាជធានីខេត្តផ្សេងៗទៀត សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ជាបន្តបន្ទាប់ ដោយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ស.ស.យ.ក. បានរួមចំណែកជួយគាំទ្រនិងលើកកម្ពស់វិស័យសិក្សាធិការជាតិទទួលបានលទ្ធផលយ៉ាងជាក់ស្ដែង គឺអត្រាសិស្សានុសិស្សថ្នាក់ទី១២ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសសិស្សជាប់និន្ទេសA។ ជាការគូសបញ្ជាក់របស់លោក ស សុខា។
បើតាមលោក ស សុខា បទពិសោធន៍៤៦ឆ្នាំមកនេះ ក៏មានន័យថា ស.ស.យ.ក បានឆ្លងកាត់ការដឹកនាំ និងការចូលរួមពីអតីតយុវជនដ៏មានសក្ដានុពលជាច្រើននាក់ទាំងកម្រិតថ្នាក់កណ្ដាល ឬថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលសុទ្ធតែបានរួមចំណែកបម្រើជាតិទាំងក្នុងវិស័យអប់រំ វប្បធម៌ និងការងារសង្គមកិច្ចជាច្រើនទៀត។ ក្នុងន័យនេះ ទន្ទឹមនឹងការបន្តសកម្មភាពបម្រើសង្គមជាតិ និងការពង្រឹងសមត្ថភាពខ្លួនឯង លោកបានជំរុញយុវជន ស.ស.យ.ក. បន្តរក្សានូវការគោរពនិងរៀនសូត្រពីបទពិសោធន៍របស់ចាស់ទុំ។

សូមបញ្ជាក់ថា ស.ស.យ.ក ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី រួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។
ស.ស.យ.ក. ក៏ដើរតួនាទីជាតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ កម្ពុជា និងទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?