Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីអះអាងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បី​ជំរុញពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បានលើកឡើងថា ការជំរុញលើកកម្ពស់​​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់​បំផុត​​ដើម្បី​ជំរុញពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅ​កាត់បន្ថយ​អត្រា​ភាព​ក្រីក្រ និងវិសមភាពសង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល​ចុះឈ្មោះអ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

លោករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដង លើការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព ភាពធន់ និង​ការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើ​មុខ​របរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាស្ពានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០។

ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាពសមា​ហរ័ណខ្លួន​ចូលទៅ​ប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អ​និងរក្សាលំនឹងជីវភាព​របស់ប្រ​ជា​ពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេច​បានការអភិវឌ្ឍប្រកប​ដោយចីរភាព បរិយាបន្ន​ ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

លោក ហែម វណ្ណឌី បានថ្លែងថា ដើម្បីធានាសង្គតភាព និងភាពរលូននៃការកសាងមូលដ្ឋាន​ទិន្នន័យដ៏មានសារៈសំខាន់នេះរាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ លើ៣ចំនុច ទី១-អនុញ្ញាតឱ្យប្រើប្រាស់ថ្នាលឌីជីថលជាមធ្យោបាយសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី២-អនុញ្ញាត​ឱ្យរៀបចំអនុក្រឹត្យ ដើម្បីឱ្យការចេញវិញ្ញាបនបត្រទទួលស្គាល់​អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយថ្នាលឌីជីថល មានអានុភាពគតិយុត្តក្នុងកម្រិតមួយ ដែលក្រសួងស្ថាប័ន​ពាក់ព័ន្ធអាចទទួលយកបានសម្រាប់ការផ្តល់ការគាំទ្រ និងការផ្តល់សេវានានាជូនអ្នកដែលបានចុះឈ្មោះ និងទី៣-អនុញ្ញាតឱ្យរៀបចំយុទ្ធនាការចុះ​ឈ្មោះអ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីការចេញអនុក្រឹត្យនេះ​។

លោក ហែម វណ្ណឌី បានបន្តថា៖​ «​ដើម្បីធានាដល់កិច្ចដំណើរការថ្នាល​ឌីជីថលចុះ​ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារបានសាកល្បង ចំពោះក្រុមគោល​ដៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១៥១នាក់ ដែលជាលទ្ធផលបានបង្ហាញថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរហូតដល់៧៣% បានចំណាយពេលចុះឈ្មោះចន្លោះពី៥-១០នាទី និង១៧% បានចំណាយពេលចុះឈ្មោះក្រោម ៥នាទី និង ១០% ចំណាយពេលលើសពី ១៥នាទី។ តាមរយៈយុទ្ធនាការចុះឈ្មោះជាបឋម យើងទទួលបានចាប់ការអារម្មណ៍និងចុះឈ្មោះបានចំនួន ៦៧៧ ឈ្មោះ រួចមកហើយ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤»។

ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែល​​បានចុះឈ្មោះលើថ្នាលឌីជីថល​នេះ នឹងទទួលបានវិញ្ញា​- បនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងទម្រង់ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់​សម្រាប់ទទួលបានអត្ថប្រយោជន៍ពីកិច្ចអន្តរគមន៍របស់រាជរដ្ឋាភិបាល។ ការចុះឈ្មោះអាចធ្វើឡើង​តាម ២ វិធី៖

ទី១-ចុះឈ្មោះដោយខ្លួនឯង តាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE, និង ទី២-ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ចំពោះមុខ គឺយើងបានសហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដៃគូធនាគារ​ចំនួន ៥ រួមមាន៖ នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDBជាដើម ដោយឥតគិតថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ដឹងប្រវត្តិស្នេហា Selena ទម្រាំជួបគូពិត ម្ចាស់បទ «ice cream» រងទឹកភ្នែកនិងប្រេះឆារាប់សិបដង

សេដ្ឋកិច្ច១ នាទីute មុន

រដ្ឋមន្ត្រីអះអាងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បី​ជំរុញពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

ជីវិតកម្សាន្ដ២ នាទីutes មុន

ឆ្ងល់ទេ! ហេតុអ្វី បានជាកម្មវិធីពានរង្វាន់ K-pop ភាគច្រើន មិនធ្វើនៅកូរ៉េ?

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មនុស្ស​ស្លាប់​៣​នាក់ និង​​ផ្ទះ​ជន់លិចជាង​៤ម៉ឺន​ខ្នង ព្រោះ​ទឹកជំនន់​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែ​ល​នឹង​បិទ​ស្ថានទូត​នៅ​អៀរឡង់ ​ព្រោះ​​ជំហរ​​​​គាំទ្រ​ប៉ាឡេស្ទីន​​

Sokha Hotels

ព័ត៌មានពេញនិយម