ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់៣នាក់ និងផ្ទះជន់លិចជាង៤ម៉ឺនខ្នង ព្រោះទឹកជំនន់នៅថៃ
យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ថ្មី ដែលបានវាយប្រហារខេត្តចំនួន៤ នៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤។
យោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទនេះ លោក Phatsakorn Bunyalak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បាននិយាយថា ទឹកជំនន់នៅភាគខាងត្បូង បានជន់លិចផ្ទះយ៉ាងហោចណាស់ ៤៣ ៥៩៥ខ្នងក្នុងស្រុកចំនួន២៧ នៅខេត្ត Chumphon, Ranong, Surat Thani និង Nakhon Si Thammarat។
ខណៈពេលដែលទឹកជំនន់បានចាប់ផ្តើមស្រកក្នុងតំបន់ជាច្រើន អាជ្ញាធរក្នុងខេត្ត Surat Thani នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្រិតទឹកទន្លេ Tapee បន្តកើនឡើង។ នេះបើយោងតាមរបាយការណ៍របស់ DDPM។
លោក Phatsakorn បានឲ្យដឹងថា ទឹកជំនន់ថ្មីនេះ បានឆក់យកជីវិតមនុស្ស ៣នាក់នៅក្នុងខេត្ត Nakhon Si Thammarat ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ ដែលមានផ្ទះចំនួន ៣២ ៦០៨ខ្នងនៅស្រុកចំនួន១១ រងផលប៉ះពាល់។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២២ខែវិច្ឆិកាមក ខេត្តចំនួន១១ បានរាយការណ៍ពីគ្រោះទឹកជំនន់ ដែលប៉ះពាល់ដល់ផ្ទះចំនួន ៦៧៥ ១៦០ខ្នងក្នុងស្រុកចំនួន៩៨ នៅទូទាំងប្រទេសថៃ។ ទឹកជំនន់ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣២នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់