កីឡា
កាន់ ម៉ូ ប្រាប់ថា មិនចង់ចប់ត្រឹមនេះ ខណៈខ្លួនដាក់គោលដៅធំក្នុងពាន AFF Cup
ខ្សែការពារជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាន់ ម៉ូ បានទម្លាយឲ្យដឹងពីគោលដៅធំរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ AFF Championship បន្ទាប់ពីរូបគេបានរបួសពេលប្រកួតជាមួយសិង្ហបុរីកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងព្រឹត្តិការណ៍ ASEAN Championship កាន់ ម៉ូ ត្រូវបានលោកគ្រូបង្គោលផ្តល់ទំនុកចិត្តឲ្យក្លាយជាប្រធានក្រុម។ រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកួតលើកស្មើជាមួយ ម៉ាឡេស៊ី ដោយលទ្ធផល ២-២ កាលពីថ្ងៃទី៨ ខែធ្នូ និង ចាញ់ សិង្ហបុរី ១-២។ សម្រាប់ការប្រកួតជាមួយ សិង្ហបុរី រូបគេបានខំប្រឹងយ៉ាងខ្លាំង និងប្តូរគ្រប់យ៉ាងរហូតត្រូវប៉ះទង្គិចក្បាលរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។
តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា កាន់ ម៉ូ មិនអាចលេងបានទេនៅពេលកម្ពុជាទទួលទីម័រខាងកើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបគេត្រូវបន្តតាមដានស្ថានភាពរបួសនៅប្រទេសសិង្ហបុរី។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ កាន់ ម៉ូ បានបង្ហាញអារម្មណ៍ថា ៖«ខ្ញុំមិនចង់បញ្ចប់ការប្រកួតព្រឹត្តិការណ៍នេះត្រឹមពេលនេះទេ។ ខ្ញុំសង្ឃឹមយ៉ាងខ្លាំង និងដាក់គោលដៅធំក្នុងការតំណាងឲ្យជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍នេះ»។
កីឡាករបន្តថា ៖«ប៉ុន្តែជឿជាក់ថា ព្រះជាម្ចាស់មានគោលបំណងសម្រាប់គ្រប់យ៉ាងចំពោះអ្វីដែលព្រះអង្គប្រទាន និងអ្វីដែលព្រះអង្គទទួលយក។ សូមអរគុណសម្រាប់អាជីព និងឱកាសដែលផ្តល់ឲ្យខ្ញុំបានតំណាងឲ្យជមម្រើសជាតិកម្ពុជា។ សូមសំណាងល្អ និងជូនពរឲ្យកម្ពុជាទទួលបានជោគជ័យ»។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយជាមួយថៃ នៅថ្ងៃទី២០ ខែធ្នូ ក៏មិនទាន់ច្បាស់ថាតើ កាន់ ម៉ូ អាចជួយជម្រើសជាតិកម្ពុជាបានឬយ៉ាងណាទេ។ ប្រសិនបើកម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ហើយរូបគេមិនអាចលេងពេលប៉ះថៃគឺមានន័យថា ចប់ត្រឹមនេះ ប៉ុន្តែប្រសិនបើកម្ពុជាអាចឡើងវគ្គបន្ត ដូច្នេះរូបគេប្រហែលជាអាចមានឱកាសទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់