Connect with us

ជីវិតកម្សាន្ដ

តុលាការ​កូរ៉េ កាត់ទោសឌីជេល្បីម្នាក់ ជាប់​គុក ៨ ឆ្នាំ​ ពី​បទ​បើកបរ​ពេល​ស្រវឹង បង្កឲ្យមនុស្សស្លាប់

បានផុស

នៅ

DJ Yesong ដែលមានឈ្មោះពិត Ahn Ye Song ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ​ ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់មនុស្សម្នាក់​ ​បើកពេលបរ​ក្នុង​ស្ថានភាព​ស្រវឹងជោគជាម។ នៅថ្ងៃទី១០ ខែធ្នូ តុលាការកំពូលបានបញ្ជាក់ពីការកាត់ទោសរបស់នាង ដោយនិយាយថា នេះអនុវត្តតាមច្បាប់សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

កាលពីខែកុម្ភៈ DJ Yesong ដែលមានកម្រិតជាតិអាល់កុលក្នុងឈាម ០.២២១% បានបុកអ្នកជិះម៉ូតូនៅទីក្រុង Gangnam ទីក្រុងសេអ៊ូល។ គ្រោះថ្នាក់​នេះ​ បានបណ្តាល​ឲ្យ​ស្លាប់​បុរស​វ័យ​៥០​ឆ្នាំ​ ជាបុគ្គលិកដឹកជញ្ជូន​។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា នាង​បាន​បង្ក​គ្រោះថ្នាក់ ​ខណៈ​ពេល​កំពុង​រត់គេច​ពី​កន្លែង​កើត​ហេតុ​មុន​ពេល​បុក​គ្នាមួយទំហឹង ។

នៅក្នុងការកាត់ក្តីលើកទីមួយ នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ដោយសារតែនាងបានចាកចេញពីកន្លែងកើតហេតុដោយមិនជួយជនរងគ្រោះ ហើយព្យាយាមរត់ចេញ។ ក្រោយមក ទាំង DJ Yesong និង​អយ្យការ​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ។

ក្នុងអំឡុងពេលសវនាការលើកទីពីរ ការកាត់ទោសរបស់នាងត្រូវបានកាត់បន្ថយមកត្រឹម ៨ ឆ្នាំ បន្ទាប់ពីនាងបានសារភាពថាមានកំហុស ហើយឈានដល់ការដោះស្រាយជាមួយគ្រួសារជនរងគ្រោះ។ ទោះបីជាមានការប្តឹងឧទ្ធរណ៍បន្ថែមទៀតក៏ដោយ តុលាការកំពូលបានច្រានចោលសំណុំរឿងរបស់នាង ដោយសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំនេះតែម្ដង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jung Woo Sung ថា មិន​ដែល​ស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តុលាការ​កូរ៉េ កាត់ទោសឌីជេល្បីម្នាក់ ជាប់​គុក ៨ ឆ្នាំ​ ពី​បទ​បើកបរ​ពេល​ស្រវឹង បង្កឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកជំនាញ​ថៃ​ ព្រមានពី​ហានិភ័យសេដ្ឋកិច្ច ដោយសារ​​សង្រ្គាម​​ពាណិជ្ជកម្ម​

ព័ត៌មានជាតិ៦ នាទីutes មុន

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ

កីឡា៨ នាទីutes មុន

កាន់​ ម៉ូ ប្រាប់​ថា មិន​ចង់​ចប់ត្រឹម​នេះ ខណៈ​ខ្លួនដាក់​គោល​ដៅ​ធំ​ក្នុង​ពាន AFF Cup

ជីវិតកម្សាន្ដ១៤ នាទីutes មុន

សួស វីសា ព្រមានប្តឹងនារីម្នាក់តាមវិធានការច្បាប់ ក្រោយបំពានទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម