Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកណ្ដាល ស្នើឲ្យចាងហ្វាងសារព័ត៌មានមួយរូបចេញមុខបំភ្លឺពីការចុះផ្សាយករណីធ្វើទារុណកម្មលើជនជាតិចិននៅក្រុងសំពៅពូន

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានស្នើឲ្យចាងហ្វាងគេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតជាបន្ទាន់ពាក់ព័ន្ធការចុះផ្សាយពីករណីធ្វើទារុណកម្មទៅលើជនជាតិចិន នៅក្រុងសំពៅពូន ខេត្តកណ្តាល។ ជាមួយនឹងការស្នើឲ្យម្ចាស់គេហទំព័រព័ត៌មានចេញមុខមកបំភ្លឺនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក៏ស្នើឲ្យក្រសួងព័ត៌មាន មានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត។

ការស្នើឲ្យម្ចាស់គេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ចេញមុខបកស្រាយបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋានខេត្តបានឃើញគេហទំព័រមួយនេះចុះផ្សាយមានខ្លឹមសារថា «បែកធ្លាយការធ្វើទារុណកម្មទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្អាន៧២។

បើតាមក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវជុំវិញការចុះផ្សាយខាងលើ និងបានបញ្ជាក់ថា ចំពោះជនរងគ្រោះនៅក្នុងរូបភាពនេះ គឺមិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹង ឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។

ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏សូមឲ្យសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម