ព័ត៌មានជាតិ
កម្មករនិយោជិតថា មានភាពកក់ក្តៅចំពោះប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល
កម្មករនិយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញបានលើកឡើងថា ប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាភាពកក់ក្តៅសម្រាប់ពួកគាត់ ដោយ ប.ស.ស. ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជារួម កម្មករនិយោជិតមើលឃើញថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត មិនត្រឹមតែនៅក្នុងកន្លែងធ្វើការរោងចក្រ សហគ្រាសប៉ុណ្ណោះទេ ថែមទាំងគិតគូរពីការគាំពារផ្សេងសម្រាប់ការរស់នៅរបស់ពួកគេផងដែរ។
លោកស្រី សុខ វិច្ឆិកា ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កម្មករនិយោជិត ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
កម្មការិនីរូបនេះបានគូសបញ្ជាក់ថា ក្នុងចំណោមអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត មានដូចជាគោលនយោបាយលើការគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ដែលរួមមានទាំងផ្នែកថែទាំសុខភាព ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកសោធននិវត្តន៍។ កម្មការិនីរូបនេះ ពេញចិត្តចំពោះប្រព័ន្ធគាំពារសង្គមនេះ ដែលជាភាពកក់ក្តៅសម្រាប់ខ្លួន និងក្រុមគ្រួសារ ដោយកន្លងមកខ្លួនធ្លាប់បានប្រើប្រាស់បណ្ណ ប.ស.ស. ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺពុំមានការចំណាយលើថ្លៃសេវាព្យាបាលនោះទេ ក្រៅតែពីការចំណាយលើថ្លៃហូបចុកបន្តិចបន្តួចអំឡុងពេលសម្រាកនៅមន្ទីរពេទ្យនៅពេលនោះ។ ចាប់តាំងពីមានបណ្ណប.ស.ស. មក កម្មការិនីរូបនេះបញ្ជាក់ថា នៅក្នុងក្រុមគ្រួសាររបស់គាត់មានភាពធូរស្រាលច្រើនលើការចំណាយថ្លៃសេវាព្យាបាលជំងឺ ហើយអាចសន្សំប្រាក់បានមួយផ្នែកពីការថែទាំសុខភាព។
ដោយឡែក លោកស្រី ខា ចំប៉ី ជាកម្មការិនីរោងចក្រ និងកំពុងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា មើលឃើញថា តាមរយៈអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតរហូតពេលនេះមិនថាតែ ប.ស.ស. និងអត្ថប្រយោជន៍ដ៏ទៃទៀតទេ គឺបានបង្ហាញឱ្យយ៉ាងច្បាស់លើការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំមកលើបងប្អូនកម្មករនិយោជិត។ កម្មការិនីរូបនេះមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់។
កម្មការិនីរូបនេះយល់ថា ប.ស.ស. ជាខែលការពារដែលអាចផ្តល់ភាពកក់ក្តៅជូនកម្មករនិយោជិតនៅពេលមានជំងឺឈឺថ្កាត់ណាមួយកើតឡើង។ កម្មករនិយោជិតពុំមានការព្រួយបារម្ភក្នុងការចំណាយលើថ្លៃព្យាបាលជំងឺ ហើយតាមរយៈនេះផងដែរអាចលើកទឹកចិត្តឱ្យកម្មករនិយោជិតមានលទ្ធភាពក្នុងការតាមដានសុខភាពរបស់ខ្លួនជាប្រចាំផងដែរ។ ដែលទាំងនេះគឺជាអ្វីដែលកម្មករនិយោជិតចង់បានបំផុត។
ទន្ទឹមនេះ កម្មករនិយោជិតមានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅពេលឃើញវត្តមានរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ ក្នុងនោះលោករដ្ឋមន្រ្តី ថែមទាំងបានលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ដែលមានសមាជិក្រុមគ្រួសាជាយុវជន អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់