សេដ្ឋកិច្ច
រោងចក្រកែច្នៃស្វាយចន្ទីលើផ្ទៃដី ២០ ហិកតា នៅខេត្តកំពង់ធំ បើកការដ្ឋានសាងសង់
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប់លានដុល្លារ របស់ក្រុមហ៊ុន Unique Noble Trading Co.,Ltd ត្រូវបានបើកការដ្ឋានសាងសង់នៅស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ លើផ្ទៃដី ២០ ហិកតា ដែលមានរោងចក្រចំនួន ៤។
ក្រុមហ៊ុន Unique Noble មានរោងចក្រ ៤ រួមមាន៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, រោងចក្រកៀបប្រេងពីសំបកគ្រាប់ចន្ទី, រោងចក្រធ្វើជីពីសំណល់ចុងក្រោយចន្ទី, រោងចក្រគ្រឿងយន្តម៉ាស៊ីនកែច្នៃស្វាយចន្ទី ខណៈរោងចក្រដំណើរការទាំង៤ ត្រូវការកម្លាំងពលកម្ម ៤០០កន្លែង។
រោងចក្រទី១ គ្រោងដំណើរការផលិតនៅដើមខែមិនា ២០២៥ ដែលមានសមត្ថភាពផលិត ៣០ តោនក្នុងមួយថ្ងៃ ត្រូវការកម្លាំងពលកម្ម ១០០នាក់។
ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោក ស៊ុម សុខម្ពូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ស្ថិតនៅក្នុងភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានបង្ហាញការស្វាគមន៍ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទី នៅលើទឹកដីខេត្តកំពង់ធំ គឺជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យស្វាយចន្ទី ដែលមានវិសាលភាពផ្ទៃដីធំទូលាយ ក្នុងចំណោមផ្ទៃដី១៥ពាន់គីឡូម៉ែត្រការ៉េ ដែលមានសក្ដានុពលស្រូវ និងដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី ជាពិសេសការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅទឹកដីឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កពិតជាមានសារៈសំខាន់និងគុណប្រយោជន៍ដល់ប្រជាកសិករដែលកំពុងដាំដុះលើដំណាំនេះ ដោយសារឃុំនេះគឺជាឃុំដែលមានដំណាំស្វាយចន្ទីរច្រើន ដែលប្រជាកសិករនៅតាមមូលដ្ឋាននីមួយៗកំពុងតែដាំដុះ ធ្វើឲ្យសក្ដានុពលមានវិសាលភាពធំធេងគួរឲ្យកត់សម្គាល់ ក្នុងនោះក្រុមហ៊ុនក៏អាចប្រមូលទិញពីមជ្ឈដ្ឋានផ្សេងៗ ដែលបានដាំដុះដើម្បីយកមកកែច្នៃ ធ្វើការនាំចេញទៅក្រៅប្រទេសទូទាំងពិភពលោកលើឆាកអន្តរជាតិ។
លោក អួន ស៉ីឡត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តខ្លះកាប់កៅស៊ូ ដាំស្វាយចន្ទី កាប់ស្វាយចន្ទី ដាំកៅស៊ូ ដោយសារគាត់មិនមានភាពច្បាស់លាស់ កាលណាផលិតផលណាថ្លៃ ពួគាត់នឹងរត់ទៅដាំដំណាំនោះ ហេតុនេះហើយលោកសំណូមពរដល់សមាគមស្វាយចន្ទីបង្កើនការផ្សព្វផ្សាយពីគោលការណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពីផែនការ និងកិច្ចសហការរវាងសមាគម វិស័យឯកជន និងអ្នកដាំឲ្យស៊ីសង្វាក់គ្នា។
តំណាងក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី បានលើកឡើងថា មូលហេតុដែលលោកជ្រើសរើសវិនិយោគសាងសង់រោងចក្រនៅកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេ។
លោកបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយលោកនឹងបន្តផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃទៀតឲ្យចូលមកវិនិយោគនៅកម្ពុជា។
លោកបន្តថា៖ «អ្នកវិនិយោគខ្លះក៏មានការភាន់ច្រឡំដោយសារការបកស្រាយមួយចំនួន ដែលជាភាពអវិជ្ជមានសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំនៅទីនេះ គឺខ្ញុំឃើញច្បាស់ថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អ ដោយធ្វើឲ្យអ្នកវិនិយោគ មានទំនុកចិត្ត»។
លោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក បានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃរាបលានដុល្លារនេះ លើផ្ទៃដី២០ហិចតា ក្នុងនោះកម្រិតសមត្ថភាពកែច្នៃជាមធ្យម៣០តោនក្នុងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ២០០-៤០០នាក់ សាងសង់ដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក។
លោកស្រីអគ្គនាយកក្រុមហ៊ុនបានបន្តថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុននឹងកែច្នៃសំបកគ្រាប់ស្វាយចន្ទីគាបយកប្រេង កែច្នៃកាកសំណល់ធ្វើជាជីសម្រាប់ឲ្យប្រជាកសិករយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យ ម្យ៉ាងវិញទៀតនៅក្នុងផ្ទៃដី២០ហិចតានេះ ក៏មានវត្តមានរោងចក្រគ្រឿងអេឡិចត្រូនិចសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីរដែលបានសហការយ៉ាងល្អជាមួយក្រុមហ៊ុនថាញ់ដាត ប្រទេសវៀតណាម៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ