Connect with us

ព័ត៌មានជាតិ

បុណ្យសមុទ្រនៅខេត្តកំពតបិទបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បានផុស

នៅ

នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍នាឱកាសបិទបញ្ចប់ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ត្រូវបានបិទបញ្ចប់ដោយជោគជ័យគួរឱ្យមោទកៈបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា ពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយ:ពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ទៀត។ ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិបានកោតសរសើរថា រៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន ៣៨៩.១៦៨នាក់( ភ្ញៀវទេសចរណ៍ជាតិ៣៨៥.៥៥៣នាក់ និងភ្ញៀវទេសចរណ៍បរទេស៣.៦១៥នាក់) បានអញ្ជើញចូលរួមដោយទទួលភាពសប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា បុណ្យសមុទ្រនៅខេត្តកំពត មានការចូលរួមពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាងមហោឡារឹកបំផុត ដំណើរការរៀបចំប្រកបដោយភាពល្អប្រពៃទាំងសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផល ដែលបាននាំយកមកតាំងបង្ហាញភ្ញៀវជាដើម ដែលជាគំរូល្អសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំបន្តបន្ទាប់ទៀត។

អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាតគួរឲ្យទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពីស្ថាបនាបាននូវមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ឆ្នេរខ្សាច់កម្សាន្តតាមដងព្រែកកំពង់បាយ និងនាឡិកាខ្នាតធំ ព្រមទាំងសមិទ្ធផលបម្រើវិស័យទេសចរណ៍ដទៃទៀត ខេត្តកំពតមានភ្ញៀវចូលមកកម្សាន្តចន្លោះពី៣ម៉ឺន៥ពាន់នាក់​ ទៅ៥ម៉ឺននាក់ក្នង១សប្តាហ៍។

សូមបញ្ជាក់ថា ជាមួយពិធីបិទនេះដែរ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសអំពីការប្រគល់សិទ្ធិជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ឆ្នាំ២០២៥៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម