Connect with us

ព័ត៌មានជាតិ

វិទ្យាល័យបាក់ទូក បន្តយកចិត្តទុកដាក់អនុវត្តការណែនាំរបស់ក្រសួង មិនឱ្យលក់ដូរភេសជ្ជៈ និងអាហារប៉ះពាល់សុខភាពសិស្ស

បានផុស

នៅ

គណៈ​គ្រប់គ្រង នៃ​វិទ្យាល័យ​បាក់​ទូក បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​អនុវត្ត​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ លើ​ការ​ហាម​មិន​ឱ្យ​មាន​ការ​លក់ដូរ​គ្រឿង​ភេសជ្ជៈ និង​ចំណីអាហារ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​សុខភាព​សិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាត់ សារ៉ង នាយក​រង​វិទ្យាល័យ​បាក់​ទូក បាន​ប្រាប់​ឱ្យ​ដឹង​ថា នេះ​មិនមែន​ជា​កិច្ច​ការងារ​ថ្មី​នោះ​ទេ គឺជា​ការ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ជា​បន្ត​បន្ទាប់​មក​រហូត​ហើយ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ លើ​កិច្ច​ការងារ​គិតគូរ​ពី​សុខុមាលភាព​របស់​សិស្ស​ក្នុង​សាលា​ទាំងអស់។

លោក​នាយក​រង បន្ត​ថា បច្ចុប្បន្ន ក្នុង​វិទ្យាល័យ ពុំ​មាន​ការ​អនុញ្ញាត​ឱ្យ​លក់ដូរ​នូវ​គ្រឿង​ភេសជ្ជៈ ដែល​ត្រូវ​បាន​ហាមឃាត់​នោះ​ឡើយ។ វិទ្យាល័យ ក៏បាន​អប់រំ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​សិស្សានុសិស្ស​តាមរយៈ​ការ​គោរព​ទង់ជាតិ​នៅ​រៀងរាល់​ដើម និង​ចុង​សប្ដាហ៍ ក៏ដូចជា​ការ​លើក​ផ្ទាំង​ជា​លាយលក្ខណ៍អក្សរ​តាំង​នៅ​ជាច្រើន​កន្លែង​ក្នុង​វិទ្យាល័យ​បង្ហាញ​ពី​ផល​ប៉ះពាល់​ផង​ដែរ។

អ្នក​លក់ដូរ​ក្នុង​អាហារដ្ឋាន​វិទ្យាល័យ បាន​ចូលរួម​គោរព​ជាមួយ​គោលការណ៍​ណែនាំ​របស់​ក្រសួង និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ ដោយ​ពួកគាត់​បាន​បញ្ឈប់​ការ​លក់ដូរ​គ្រឿង​ភេសជ្ជៈ និង​ចំណី​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​សុខភាព​សិស្ស​មក​ជា​យូរ​មក​ហើយ​ដែរ។ ពួកគាត់​បាន​បន្ត​លើក​ឡើង​ទៀត​ថា ក្នុង​នាម​អាណាព្យាបាល​ដូចគ្នា អ្នកណា​ក៏​មិន​ចង់​ឱ្យ​កូនៗ មាន​សុខភាព​មិន​ល្អ​នោះ​ទេ គឺ​គិតគូរ​ពី​សុខភាព​កូន​សំខាន់ នេះ​ស​បញ្ជាក់​ថា អ្នកលក់​គឺ​បាន​អនុវត្ត​តាម​ការ​ណែនាំ និង​បាន​ពន្យល់​ប្រាប់​ទៅ​កូន​តូចៗ មិន​ឱ្យ​ទិញ​ហូប​នោះ​ទេ។

គួរ​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ថ្មី កាលពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៤ ដោយ​ធ្វើការ​ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ បច្ចេកទេស​ជាដើម ដើម្បី​បង្ការ​ហានិភ័យ នៃ​ជំងឺ​មិន​ឆ្លង ជាពិសេស​ជំងឺ​ទឹកនោមផ្អែម ដែល​ពាក់ព័ន្ធ​នឹង​ទម្លាប់​ទទួល​ទាន​ចំណីអាហារ ភេសជ្ជៈ​ផ្អែម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង បង្ក​ផល​ប៉ះពាល់​ដល់​សុខុមាលភាព​សិស្សានុសិស្ស​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

ពលរដ្ឋខេត្តព្រះវិហារជាង២០០នាក់ ស្នើទៅថ្នាក់ដឹកនាំសុំការអនុញ្ញាតឱ្យពួកគេធ្វើរ៉ែមាសលក្ខណៈគ្រួសារ

ព័ត៌មានជាតិ៣៥ វិនាទី មុន

វិទ្យាល័យបាក់ទូក បន្តយកចិត្តទុកដាក់អនុវត្តការណែនាំរបស់ក្រសួង មិនឱ្យលក់ដូរភេសជ្ជៈ និងអាហារប៉ះពាល់សុខភាពសិស្ស

សន្តិសុខសង្គម២ នាទីutes មុន

ពលរដ្ឋស្នើអាជ្ញាធរពន្លឿនការជួសជុលផ្លូវបេតុងមួយខ្សែដែលកំពុងបង្កគ្រោះថ្នាក់ដោយសារសរសៃដែក

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេ​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង ចុះ​ចេញ​ពី​តំណែង​ ក្រោយ​ការ​បោះឆ្នោត​ទម្លាក់​លោក Yoon

ព័ត៌មានជាតិ២៩ នាទីutes មុន

បុណ្យសមុទ្រនៅខេត្តកំពតបិទបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម