ព័ត៌មានជាតិ
ខកខាន៨ឆ្នាំ នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុឡើងវិញ រយៈពេល៥ថ្ងៃ
ដូចការគ្រោងទុក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ឈ្មោះUSS SAVANNAH (LCS28) បានចូលសំចតនៅកំពង់ផែស្វយ័តព្រះសីហនុ ក្នុងដែនសមុទ្រកម្ពុជាដោយជោគជ័យ ដែលមាននាវិកសរុបចំនួន១០៣នាក់។
អញ្ជើញទទួលស្វាគមន៍ការមកដល់របស់នាវាចម្បាំងសហរដ្ឋអាមេរិកពេលនេះ មានវត្តមានលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ខណៈមេបញ្ជាការនាវា ដឹកនាំដោយលោកវរនាវីទោ Daniel Asledz។
នេះជាការចូលសំចតរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជាលើកដំបូងហើយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីអាក់ខានចូលមកប្រទេសកម្ពុជា រយៈពេល៨ឆ្នាំកន្លងមក ដែលជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យយោធារវាងកម្ពុជា និងអាមេរិក។
ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនាពេលនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងអាមេរិក ហើយនឹងផ្ដល់ទំនាក់ទំនងល្អជាមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ តាមគម្រោង ប្រតិភូនាវានឹងចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានរាម ហើយភាគីសហរដ្ឋអាមេរិក ក៏នឹងអញ្ជើញគណៈប្រតិភូមេបញ្ជាការមូលដ្ឋានសមុទ្ររាម ឡើងលើនាវា SAVANNAH ព្រមទាំងមានកម្មវិធីប្រកួតបាល់ទះជាលក្ខណៈមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក នៅឆ្នេរអូរត្រេះផងដែរ។
គួរជម្រាបថា តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិកក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ បើតាមក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) មានបណ្តោយ ១២៧,៤ម៉ែត្រ ទទឹង ៣១,៦ម៉ែត្រ ជម្រៅទឹក៦,១ម៉ែត្រ។ មានល្បឿន knots (៧៤ km/h; ៤៦ mph) និងប្រសិទ្ធភាពប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km; ៤,៩០០ mi) មានទម្ងន់ផ្ទុក ៣,២៥០ tonnes នៅលើនាវាមានចំនួនរួម ១០៣រូប នាយទាហាន ១៥រូប នាវិក ១៥រូប (ស៊ីវិល ៥រូប)៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ