Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ «រាត្រីចងចាំ» បង្ហាញពីការចងចាំ និងលើកស្ទួយសម្បត្តិសិល្បៈវប្បធម៌ខ្មែរ

បានផុស

នៅ

កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ទីលានជល់ដំរីអតីតក្រុងអង្គរធំ ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបគម្រប់ ៣២ឆ្នាំ នៃការដាក់ បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីការចងចាំ និងលើកស្ទួយសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបិយ និងអរូបិយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ ជារៀងរាល់ឆ្នាំ គឺក្នុងន័យដើម្បីលើកស្ទួយ និងបំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបីយ៍ និងអរូបីយ៍ ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ដោយផ្សាភ្ជាប់ទៅនឹងសក្តានុពលវិស័យទេសចរណ៍ នៅកម្ពុជា។ ថែមទាំងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

លោកស្រី បន្តថាថ្មីៗកន្លងទៅនេះ “ក្រម៉ា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ដែលនេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

លោកស្រី បានឧទ្ទិសសមិទ្ឋិផលការងារសម្រេចបានក្នុងក្របខណ្ឌនៃកិច្ចការអភិរក្ស ថែរក្សាអង្គរជូនដល់ដួងព្រលឹងបុព្វបុរសខ្មែរ មរតកមនុស្សរស់ និងអ្នកជំនាញផ្នែកសិល្បៈ បុរាណខ្មែរ ដែលបានទទួលមរណភាពកន្លងទៅ សូមឱ្យវិញ្ញាណក្ខន្ធរបស់បុព្វបុរស និងអ្នកដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានទាំងអស់បានទៅកាន់ទីបរមសុខ។

ចំណែក លោក ឌី រ៉ាដូ បានរម្លឹកថា ខេត្តសៀមរាប បាននិងកំពុងទទួលរៀបចំនូវកិច្ចប្រជុំធំៗថ្នាក់ជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ជាច្រើន ដូចជា កម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ការសម្តែងក្បាច់គុនសៅលីង កិច្ចប្រជុំសភាយុវពាណិជ្ជករអន្តរជាតិ(JCI) បុណ្យទន្លេលើកទី៨ ស្នាមញញឹមនៃកម្ពុជាលើកទី១ និងលើកទី២ ព្រឹត្តិការណ៍រថយន្តទំនើបៗ ក្បួនដង្ហែទិវាទេសចរណ៍ពិភពលោក ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចក្រភពអង្គរ។ល។

លោកបន្ថែមពីថា នៅពេលខាងមុខនឹងមានព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ ពិធីបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី (ឆ្នាំសាកល)។ល។ ដោយព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យកំណើន នៃសេដ្ឋកិច្ចចរន្តដល់ប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកាន់តែមានភាពប្រសើរឡើងជាលំដាប់ ហើយក៏ជាអ្វីដែលថ្នាក់ដឹកនាំខេត្ត ក៏ដូចជាដឹកនាំរាជរដ្ឋាភិបាលចង់បានផងដែរ។

លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានបន្តដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ក្នុងនោះវិស័យវប្បធម៌ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ហើយក្រោមការខិតខំប្រឹងប្រែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននាំយកសម្បត្តិបេតិកភណ្ឌទាំង រូបីយ៍ និងអរូបីយ៍ ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក គុនល្បុក្កតោខ្មែរ។ល៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ «រាត្រីចងចាំ» បង្ហាញពីការចងចាំ និងលើកស្ទួយសម្បត្តិសិល្បៈវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

ខកខាន៨ឆ្នាំ នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុឡើងវិញ រយៈពេល៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រថក្រោះ Abrams ដ៏ទំនើបរបស់អាមេរិក ៣៨គ្រឿង ទៅដល់ដៃតៃវ៉ាន់ ហើយ

សេដ្ឋកិច្ច៨ នាទីutes មុន

រោងចក្រកែច្នៃស្វាយចន្ទីលើផ្ទៃដី ២០ ហិកតា នៅខេត្តកំពង់ធំ បើកការដ្ឋានសាងសង់

ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋខេត្តព្រះវិហារជាង២០០នាក់ ស្នើទៅថ្នាក់ដឹកនាំសុំការអនុញ្ញាតឱ្យពួកគេធ្វើរ៉ែមាសលក្ខណៈគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម