Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការរើសអើង ប្រមាថមាក់ងាយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព

បានផុស

នៅ

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ បាន​ថ្លែងថា ការរើសអើង ការប្រមាថ​មាក់ងាយ ការ​ផាត់​ចេញពី​សហគមន៍ ការ​មិន​រាប់អាន ការមិនទទួលស្គាល់ ការមិន​ផ្តល់​សេវា ការ​មិន​ផ្តល់ឱកាស និង​មិនមាន​សិទ្ធិ​ពេញលេញ​នៅក្នុង​សង្គម ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ជន​មាន​ពិការភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី ​២៦ និង​អន្តរជាតិ​លើក​ទី ​៤២ និង​ជួប​សំណេះសំណាល​ជាមួយ​កុមារ មាន​ពិការ​សតិបញ្ញា និង​អូ​ទី​ស្សឹម នៅ​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ ​២០២៤ ​នេះ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម​-​លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ប្រតិភូ​អម​ដំណើរ លោកស្រី ស្រ៊ុន ស្រី​នាង អភិបាលរង​ខេត្ត ព្រមទាំង​មន្ទីរ​ជុំវិញ​ខេត្ត​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព ជន​ពិការ និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត ជូន​ចំពោះ​ជន​មាន​ពិការភាព​ទាំងអស់ ដែល​លោក​ទាំង​ទ្វេ តែងតែ​ខ្វល់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់ ជាពិសេស​គឺ​ពលរដ្ឋ​ដែល​មានពិការភាព ជន​មាន​ពិការភាព​សតិបញ្ញា និង​អូ​ទី​ស្សឹម ដោយ​មិន​ទុក​ឲ្យ​អ្នកណា​នៅ​ឯកា​នោះ​ទេ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី​ ៣ ខែធ្នូ ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​អំពី​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​សកម្មភាព​នានា​ក្នុងសង្គម​របស់​ជន​មាន​ពិការភាព​ប្រមាណ​ ១,៥​ ពាន់​លាន​នាក់ នៃ​ប្រជាជន​សរុប​នៅក្នុង​ពិភពលោក ដែលជា​ជន​មាន​ពិការភាព​កាយសម្បទា ញាណ​ដឹង សតិបញ្ញា​ជាដើម ដោយសារតែ​ការ​រស់នៅ​របស់​ពួកគេ​តែងតែ​ប្រឈម​ជាមួយ​ឧបសគ្គ​រារាំង​នានា​ដូចជា ​៖ ការ​រើសអើង ការប្រមាថ​មាក់ងាយ ការ​ផាត់​ចេញពី​សហគមន៍ ការ​មិន​រាប់អាន ការមិនទទួលស្គាល់ ការមិន​ផ្តល់​សេវា ការមិន​ផ្តល់ឱកាស និង​មិនមាន​សិទ្ធិ​ពេញលេញ​នៅក្នុង​សង្គម ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍​បន្តថា សម្រាប់​កម្ពុជា ការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​នេះ​ឡើង ដើម្បី​រំលឹក​ពី​មហា​វិនាសកម្ម​ដែល​បាន​កើតឡើង​ដោយសារ​ភ្លើង​សង្គ្រាម ជា​ពិសេស​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​ដល់​សង្គម​រួមមាន​ស្ត្រី​មេម៉ាយ កុមារកំព្រា ជន​មាន​ពិការភាព ព្រមទាំង​បាន​បន្សល់​នូវ​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស។ នេះ​ជា​សោកនាដកម្ម​មួយ​របស់​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​ទទួលរង​ពី​ការទម្លាក់​គ្រាប់បែក​រាប់លាន​តោន ដែល​បានធ្វើឲ្យ​ប្រជាជន​របួស ពិការ ស្លាប់​រាប់លាន​នាក់ ដោយ​គ្មាន​ការទទួលខុសត្រូវ ហើយ​បន្ទុក​ទាំងនេះ​ក៏បាន​ធ្លាក់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យកាល​ជា​បន្តបន្ទាប់​មកនេះ​។ ដូចនេះ ការធានាបាន​នូវ​សន្តិភាព នឹង​ជួយ​បង្ការ​ការ​វិល​ត្រឡប់​មក​វិញ នៃ​ជម្លោះ និង​សង្គ្រាម​ ដែលជា​កត្តា​ដ៏​ចម្បង​នៅក្នុង​ការ​កាត់បន្ថយ​ពិការភាព​របស់​មនុស្ស​ជាតិ​នៅលើ​ភពផែនដី​នេះ ក៏ដូចជា​ការកសាង​លក្ខខណ្ឌ សម្រាប់​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ជន​មាន​ពិការភាព​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ខិតខំ​គ្រប់បែបយ៉ាង​ សំដៅ​កែលម្អ​ជីវភាព​រស់នៅ និង​ធានា​ដល់​ការ​ធ្វើ​អន្តរ​កម្ម​ជន​មាន​ពិការភាព​គ្រប់​សកម្មភាព ការលើកកម្ពស់​ការងារ និង​ធុរកិច្ច តាម​បរិការណ៍ ​នៃ​បរិវត្ត​កម្ម​ឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ ក៏​បាននិង​កំពុង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​កម្មវិធី​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ក្នុង​គោលបំណង​រក្សា​លំនឹង​ជីវភាព និង​សេដ្ឋកិច្ច​ផង​ដែរ។

នាឱកាស​នោះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ​សាលា ដែល​បាន​យកចិត្តទុកដាក​ក្នុងការ​មើលថែ និង​ជួយ​បង្រៀន​ដល់​កុមារ​មាន​ពិការភាព​សតិបញ្ញា និង​អូ​ទី​ស្សឹម ព្រោះថា ពួកគាត់​មាន​លក្ខណៈ​ខុសពី​កុមារ​ធម្មតា ដែល​មិន​ងាយ​ក្នុងការ​គ្រប់គ្រង និង​បង្ហាត់បង្រៀន​ឡើយ ដែល​ទាមទារ​ឲ្យ​លោកគ្រូ អ្នកគ្រូ ​ត្រូវធ្វើ​នូវ​សកម្មភាព​ដដែលៗ ជា​ច្រើនលើកច្រើនសា ទើប​សិស្ស​អាច​ចាប់បាន រួមជាមួយ​នឹង​ភាព​អត់ធ្មត់​របស់លោក​គ្រូ អ្នកគ្រូ​ គឺ​ធ្វើ​ដោយ​ការពេញចិត្ត និង​ពោរពេញ​ទៅដោយ​ទឹកចិត្ត​ស្រលាញ់​ចេញពី​បេះដូង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

សម្តេច ម៉ែន សំអន ៖ ការរើសអើង ប្រមាថមាក់ងាយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំណាយ​ថវិកាជាង ៣០ ប៊ីលាន លើ​វិស័យ​អប់រំ​នៅ​ឆ្នាំ​នេះ​

ព័ត៌មានជាតិ៧ នាទីutes មុន

កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាលរវាងកម្មករ និងថៅកែ ដូចជាគ្រួសារតែមួយ 

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ «រាត្រីចងចាំ» បង្ហាញពីការចងចាំ និងលើកស្ទួយសម្បត្តិសិល្បៈវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១៨ នាទីutes មុន

ខកខាន៨ឆ្នាំ នាវាចម្បាំងអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុឡើងវិញ រយៈពេល៥ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម