Connect with us

ព័ត៌មានជាតិ

ប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយក្រុមហ៊ុនចំនួន៦ នៅប្រទេសចិន ពាក់ព័ន្ធការអភិវឌ្ឍស្តង់ដារសុវត្ថិភាព

បានផុស

នៅ

ប្រតិភូក្រសួងមហាផ្ទៃ​ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៦ នៅទីក្រុងហ្សឺជែជ័ង ខេត្តហឺប៉ី ប្រទេសចិន ពាក់ព័ន្ធនឹងការអភិវឌ្ឍស្ដង់ដារសុវត្ថិភាពទីក្រុង។ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស សុខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបពពិភាក្សានេះ បានធ្វើឡើងកាលរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានក្រុមហ៊ុនសហគ្រាសចំនួន៦ រួមមាន៖ ក្រុមប្រឹក្សាអន្តរជាតិចិនសម្រាប់ការលើកកម្ពស់សាជីវកម្មពហុជាតិ ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd. ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd. ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និងក្រុមហ៊ុន ALLGRAND GROUP។

ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងប្រតិភូក្រសួងមហាផ្ទៃ និងក្រុមហ៊ុនចិន គឺផ្ដោតទៅលើការអភិវឌ្ឍស្តង់ដារសុវត្ថិភាព ការណែនាំអំពីសុវត្ថិភាពឆ្លាតវៃ ការបណ្តុះបណ្តាលសុវត្ថិភាពវេទិកាគ្រប់គ្រង អភិវឌ្ឍន៍ឧស្សាហកម្មក្នុងយុគសម័យឌីជីថល និងបញ្ញា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនៃការលើកកម្ពស់ផលិតភាពគុណភាពថ្មី របៀបបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយផ្តោតលើសហគ្រាសឌីជីថល និងសេវាកម្ម IT, និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ស្វ័យប្រវត្តិកម្ម ភាពវៃឆ្លាតទិន្នន័យ ព្រមទាំងសេណារីយ៉ូភាពវៃឆ្លាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

ប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយក្រុមហ៊ុនចំនួន៦ នៅប្រទេសចិន ពាក់ព័ន្ធការអភិវឌ្ឍស្តង់ដារសុវត្ថិភាព

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាល​ចិនឈប់ផ្តល់កម្ចីដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

នាវា​ដឹក​ប្រេង​រុស្ស៊ី​២គ្រឿង​​ក្រឡាប់​នៅ​សមុទ្រ​ខ្មៅ

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ដាច់់ខាត! ខ្ញុំសុខចិត្តបិទរោងចក្រ សហគ្រាសដែលបំពុលបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ជីវិតពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អាមេរិក៖ ប៉ុន្មានខែទៀត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងចប់

Sokha Hotels

ព័ត៌មានពេញនិយម