Connect with us

ជីវិតកម្សាន្ដ

Hailey មានប្រតិកម្មបែបណា ពេល Selena និង Benny ​ភ្ជាប់​ពាក្យ​កក្រើកវិស័យកម្សាន្ត

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន Selena Gomez និង Benny Blanco បានប្រកាសភ្ជាប់ពាក្យរបស់ពួកគេជាសាធារណៈនៅលើបណ្តាញសង្គម។ ពួកគេ​ធ្លាប់​បាន​ចែក​រំលែក​ថា​ សាងស្នេហ៍​កាលពី​មួយ​ឆ្នាំ​មុន ហើយ​ឥលូវនេះដល់ពេលដែលត្រូវមានចិញ្ចៀន​ភ្ជាប់​ពាក្យ​។

ដ្បិតថាយ៉ាងនេះក្ដី Selena ពីមុនមកធ្លាប់មានទំនាក់ទំនងស្នេហារយៈពេល៨ឆ្នាំជាមួយ Justin Bieber ពួកគេត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ទាន់សម័យមួយ ប៉ុន្តែអ្វីគ្រប់យ៉ាងបានបញ្ចប់នៅពេលដែលអ្នកទាំងពីរបានសម្រេចចិត្តចាកចេញពីផ្លូវរៀងខ្លួន។ ក្រោយមក ក្នុងឆ្នាំ ២០១៩ តារាចម្រៀងកាណាដាបានសម្រេចចិត្តរៀបការជាមួយ Hailey និងមានកូនដំបូងឈ្មោះថា Jack Blues Bieber កាលពីខែសីហាកន្លងទៅនេះ។

ងាកមកកាន់ភរិយា Justin​ បន្ទាប់ពីបានដឹងថាអតីតគូស្នេហ៍ស្វាមីភ្ចាប់ពាក្យរូបនាងស្រាប់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ Hailey បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រូបភាព​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដ៏​ប្រណិត​របស់ Selena បន្ទាប់ពី​នាង​បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ Benny Blanco។

ទន្ទឹមគ្នានោះថែមទៀត មួយរយៈនេះមានការរំពឹងទុកអំពីពាក្យចចាមអារ៉ាមដែលគេសន្មត់ថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងមិនល្អរវាងជាមួយគ្នា ។ វាផ្ទុះស្រលះមែនទែនទៅពួកគេបែរជាតាមដានគ្នាទៅមកលើ Instagram ។ ទោះបីជា Justin និង Selena ធ្លាប់មានទំនាក់ទំនងដែលបានបញ្ចប់នៅឆ្នាំ ២០១៨ ក៏ដោយ ក៏ពួកគេហាក់ដូចជារក្សាទំនាក់ទំនងគួរឲ្យគោរព។​ ជាមួយគ្នានោះថែមទៀត ប្អូនស្រីរបស់ Justin ឈ្មោះ Jazmyn Bieber ក៏បានបង្ហាញការគាំទ្ររបស់នាងចំពោះការភ្ជាប់ពាក្យរបស់ Selena ដោយចូលចិត្តការបង្ហោះនេះ។ វាហាក់ដូចជាមានទំនាក់ទំនងល្អរវាងគ្រួសារទាំងពីរផងដែរ។

ដោយឡែក​ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺថា ចិញ្ចៀនភ្ជាប់ពាក្យដែល Selena បង្ហាញ ត្រូវបានគេនិយាយថា​ មានតម្លៃជាង ១ លានដុល្លារ។ យោងតាមសេចក្តីរាយការណ៍ពីកាសែត Daily Mail ចិញ្ចៀននេះមានត្បូងពេជ្រកាត់ដោយ marquise ដែលត្រូវបានគេស្គាល់ថាមានរាងមូល កណ្តាល និងគែមមុតស្រួចបន្តិច។ ចិញ្ចៀននេះមានខ្សែមាសពណ៌លឿង តុបតែងដោយត្បូងពេជ្រ ដែលផ្តល់ឲ្យគ្រឿងអលង្ការនូវរចនាប័ទ្មប្លែកពីគេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងប្រវត្តិស្នេហា Selena ទម្រាំជួបគូពិត ម្ចាស់បទ «ice cream» រងទឹកភ្នែកនិងប្រេះឆារាប់សិបដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម