Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

បានផុស

នៅ

នៅប្រទេសអ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក កំពុងផ្ទុះជំងឺដ៏ចម្លែកមួយប្រភេទដែលអ្នកឆ្លងហើយ នឹងកើតអាការញ័រញាក់ខ្លួនប្រាណដូចជាកំពុងរាំ ហើយសូម្បីគ្រូពេទ្យក៏ងើងឆ្ងល់ផងដែរ។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤, ជំងឺនេះត្រូវគេឲ្យឈ្មោះថា Dinga Dinga ឬគេហៅថា «ជំងឺរាំ» ហើយគិតត្រឹមពេលនេះ វាឆ្លងដល់មនុស្សប្រហែល៣០០នាក់ហើយ ភាគច្រើនជាស្រ្តីនិងកុមារី ខណៈករណីចុងក្រោយបំផុត ត្រូវគេរាយការណ៍នៅក្នុងស្រុក Bundibugyo។

ក្រុមគ្រូពេទ្យនិយាយថា ជំងឺនេះចេញរោគសញ្ញាក្តៅខ្លួនខ្លាំង ធ្វើឲ្យអ្នកឆ្លងញ័រប្រាណមិនអាចទប់បាន និងពិបាកដើរ ហើយប្រភពដើមនៃមេរោគបង្កជាជំងឺនេះ ឬការឆ្លងរបស់វា ក៏គេមិនទាន់ដឹងច្បាស់ដែរ។

(រូបថត៖ Facebook)

មិនទាន់មានថ្នាំព្យាបាលជំងឺ Dinga Dinga ឲ្យចំឡើយ ប៉ុន្តែវាក៏មិនសាហាវដែរ ព្រោះមកទល់ពេលនេះ គ្មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់ទេ។

ពាក់ព័ន្ធជំងឺនេះ មន្ត្រីសុខាភិបាលក្នុងស្រុក បានអំពាវនាវដល់អាជ្ញាធរ ឲ្យបន្តតាមដានករណីសង្ស័យ ហើយជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យ និងប្រុងប្រយ័ត្នជាប់ជានិច្ច៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ វិនាទី មុន

ធនាគារអេស៊ីលីដាចុះអនុស្សរណៈជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

ព័ត៌មានជាតិ២ នាទីutes មុន

រយៈពេល៣ថ្ងៃ​ ទស្សនិកជនជាង១៣ម៉ឺននាក់ បានចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាដោយសេរី

សន្តិសុខសង្គម២ នាទីutes មុន

ឃាត់ខ្លួនក្រុមក្មេងទំនើង៧នាក់ ក្រោយបង្កហិង្សាកាប់បំផ្លាញម៉ូតូជនរងគ្រោះដល់បន្ទប់ជួល

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ីស្រាអែល នឹង​បង្កើន​ចំនួន​ពលរដ្ឋ​ខ្លួនទ្វេដង​​​ឲ្យ​ទៅ​រស់នៅ​តំបន់ Golan ដែល​ដណ្ដើម​បាន​ពីស៊ីរី

Sokha Hotels

ព័ត៌មានពេញនិយម