Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​​ច្រានចោល​ព័ត៌មាន​ថា ​មានការ​បិទ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ ​៖ ​ឆ្លើយតប​និង​សារ​ជា​សំឡេង​មួយ​ដែល​បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ថា​ រាជធានី​ភ្នំពេញ​នឹងត្រូវ​បិទ​នៅ​យប់​ថ្ងៃទី​១៥​ ខែមីនា ​ឆ្នាំ​២០២១​នេះ​ ​លោក​ម៉េ​ត​ មាស​ភក្ដី​​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​មក​បញ្ជាក់​ថា ​នេះ​ជា​ដំណឹង​ក្លែងក្លាយ​រាជធានី​ភ្នំពេញ​មិនទាន់មាន​ការសម្រេច​ឲ្យ​បិទ​នោះ​ទេ​ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៥​ ខែមីនា ​ឆ្នាំ​២០២១​នេះ​។

​​លោក​ម៉េ​ត ​មាស​ភក្ដី ​បាន​បញ្ជាក់​ថា «​គិត​ត្រឹម​ល្ងាច​នេះ​រាជធានី​ភ្នំពេញ​ មិនទាន់​មាន​ការសម្រេច​ណាមួយ​ឲ្យ​បិទ​នោះទេ​។​ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រឡំ​និង​ឈប់​ចែកចាយ​ដំណឹង​ក្លែងក្លាយ​នេះ​បន្តទៀត​»​។

​​​​សូម​ជម្រាប​ថា ​កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ករណី​ឆ្លង​កូ​វីដ​១៩​ជា​លក្ខណៈ​សហគមន៍​២០ ​កុម្ភៈ ​ដែល​ជា​ករណី​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​។​ មកដល់ពេលនេះ​ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ​មិនទាន់​ធូរស្រាល​នៅឡើយ​ប្រការ​នេះ ជា​ការ​បង្ខំ​ឲ្យ​តំបន់​និង​ទីតាំង​មួយចំនួន​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។

​​គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ ថ្ងៃទី​១៥ ​ខែមីនា ​ឆ្នាំ​២០២១​នេះ​ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​១.៣២៥​នាក់​ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន​៧៣០​នាក់ ​,​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥៩២​នាក់​,​ស្លាប់​ដោយសារ​កូ​វីដ​១៩​ម្នាក់​ និង​ពីរ​នាក់​ទៀត​ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ​និង​ស្ទះ​សរសៃ​ឈាម​បេះដូង ​ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម