សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៦៤០ លាន ពីការនាំចេញកៅស៊ូក្នុងឆ្នាំនេះ
ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក ខណៈផលិតផលកៅស៊ូសរុបក្នុងឆ្នាំ២០២៤សម្រេចបានចំនួនជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើនឡើងចំនួន ១៥ ៤០៩ តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។។ នេះបើយោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។
ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូនៅឆ្នាំ ២០២៤ ជាមធ្យម ១ ៦៦២ ដុល្លារ ក្នុងមួយតោន ឡើងថ្លៃ ៣១៩ ដុល្លារក្នុងមួយតោន។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារតែស្ថានភាពអាកាសធាតុ។
លោក ម៉ែន សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយមានការធ្លាក់ភ្លៀងរំខានទៅលើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។
លោក ម៉ែន សុភក្តិ បន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ជាចលករជំរុញតម្លៃកៅស៊ូកើនឡើងផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ