ព័ត៌មានជាតិ
តែងតាំងលោក សន សុីផល ជាប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ ជំនួសលោក ព្រឹមសាលី
លោក សន សុីផល ត្រូវបានប្រកាសតែងតាំងប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មី ជំនួសលោក ព្រឹម សាលី ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨០៤ សហវ ប្រក អពដ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ មន្ត្រីអមដំណើរ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់ ជាច្រើននាក់ផងដែរ។
លោក ព្រឹម សាលី បានអានរបាយការណ៍សង្ខេប ស្តីពីការដឹកនាំរបស់លោកអស់រយៈពេលជាង១០កន្លងមកថា
ជាង១០ឆ្នាំនេះ លោកមានស្នាដៃសម្រេចបានការប្រមូលពន្ធជូនរដ្ឋមានការកើនឡើងជារៀងរាល់ឆ្នាំ នេះជាស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ លោកខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋបានច្រើនដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៍ ក្នុងខេត្តបន្ទាយមានជ័យនៅលើគ្រប់វិស័យផងដែរ។
លោក សន សុីផល ត្រូវបានប្រកាសតែងតាំងប្រធាសាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មីរួចមក បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធខេត្តបន្ទាយមានជ័យ នឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ។
លោក អ៊ុំ រាត្រី បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យចាស់ ក្នុងនោះលោកធ្វើការលើកទឹកចិត្តដល់លោក ព្រឹម សាលី ដែលបានឡើងទៅបំរើការងារនៅក្រសួង។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា ប្រធានសាខាពន្ធដាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អ និងរឹងមាំ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់។
ថ្លែងក្នុងពិធីនេះ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែងប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូររបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកបានបន្តថា មកទល់ពេលនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ