Connect with us

ព័ត៌មានជាតិ

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

បានផុស

នៅ

លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ណែនាំឱ្យមន្ត្រីក្រោមឱវាទ ពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ។  លោក ឈន សាណាត ណែនាំដូច្នេះ ក្នុងពេលត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលបច្ចុប្បន្ន អាកាសធាតុចុះត្រជាក់ អគ្គនាយកពន្ធនាគារ បានណែនាំឱ្យមន្ត្រីគ្រប់គ្រងពន្ធនាគារត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ និងបន្តយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ កូនតាមម្តាយ រួមទាំងបញ្ហាសុខភាពស្ត្រី និងសម្ភារៈអនាម័យ។

លោក អគ្គនាយកបានបានធ្វើការសំណេះសំណាល និងមានប្រសាសន៍ណែនាំទៅកាន់ជនជាប់ឃុំដែលជាក្មេងទំនើងឲ្យមានការកែប្រែធ្វើជា ក្មេងល្អ កូនល្អ សិស្សល្អ ជាពិសេសជាពលរដ្ឋល្អនៅក្នុងសង្គមបន្ទាប់ចេញពីពន្ធនាគារវិញ។

លោក ក៏បានណែនាំឱ្យមន្ត្រីពន្ធនាគារ ត្រូវពង្រឹងក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ត្រូវមានភាពរហ័សរហួនចាត់ចែង អនុវត្ត ឆ្លើយតបការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

បង្កើតប្រព័ន្ធតាមដានការងារតាមជំនាញ ការរក្សាតម្កល់ទុកឯកសារ និងព័ត៌មានសំខាន់ៗ អង្កេតតាមដានមុខសញ្ញាពិសេស ពង្រឹងការងារស៊ើបការណ៍អប់រំ និងក្តាប់ព័ត៌មានឲ្យបានស៊ីជម្រៅ។​

ជាមួយគ្នានេះ លោក ឈន សាណាត ឱ្យមន្ត្រីទទួលបន្ទុកពន្ធនាគារត្រូវមានវិធានការម៉ឺងម៉ាត់ រឹតបន្តឹងពង្រឹងប្រសិទ្ធភាពឆែកឆេររកវត្ថុហាមឃាត់ ជាពិសេសទូរស័ព្ទ និងគ្រឿងញៀន ខិតខំស្វែងរកដៃគូ (វិស័យឯកជនខ្នាតតូច ឬមធ្យម) អភិវឌ្ឍការងារសិប្បកម្ម និងកសិកម្មពន្ធនាគារ និងកសាងសមត្ថភាពគ្រូបង្គោលដឹកនាំអនុវត្ត និងបង្កើតគណៈគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម