Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

បានផុស

នៅ

ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនពួកគាត់ជាង៩០គ្រួសារដោយកាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅ​តំបន់​បឹងតាមោក និងចេញប័ណ្ណកម្មសិទ្ធិក្នុងក្បាលដីសរុប ខណៈ​ដែលមន្រ្តីភូមិបាលបានចុះវាស់វែងដីតាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៤ មានរយៈពេល៩ខែមកហើយ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើសុំ​ពីសំណាក់ប្រជាពលរដ្ឋនេះ​ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាល។

ក្រៅ​ពី​ស្នើ​សុំ​ខាង​លើ ប្រជាពលរដ្ឋ​នៅ​បាន​ស្នើសុំ​ឱ្យអាជ្ញាធរមូលដ្ឋានជួយពន្លឿនការដាក់លូបង្ហើយ​ឱ្យ​បានរួចរាល់ , ស្នើសុំឱ្យក្រុមហ៊ុនប្រមូលសំរាម ប្រមូល​សំរាម​ឱ្យ​បាន​ទៀងទាត់​តាមវេលាកំណត់ ព្រោះសំរាមច្រើន​គរ​ទុក​ចោល​ច្រើនថ្ងៃ​ ហើយក្រុមអ្នករើសអេតចាយមកហែកថង់សំរាមរាយប៉ាយ, ស្នើសុំ​រដ្ឋាករទឹក ធ្វើការផ្លាស់ប្តូរពីឯកជន មករដ្ឋវិញ ព្រោះ​ទឹក​ឯកជន​មានភាពល្អក់កករ ពិបាកក្នុងការប្រើប្រាស់, ស្នើសុំដាក់លូ នៅក្នុងសង្កាត់ត្រពាំងក្រសាំង,

ស្នើសុំ​ឱ្យ​មន្រ្តីសុរិយោដីធ្វើការងារ​ឱ្យ​បានគ្រប់៧ថ្ងៃក្នុងមួយសប្តាហ៍ ព្រោះ​ពេលប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលធ្វើប្លង់កម្មសិទ្ធិដីធ្លី មិនបានជួបមន្រ្តីនោះទេ ព្រោះមន្រ្តីធ្វើការតែ៣-៤ថ្ងៃក្នុងមួយសប្តាហ៍។

លោកស្រី តិមា វិច្ឆិកាលបានបញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញនាថ្ងៃនេះ មាន​សំណួរ សំណើ​និង​សំណូមពរផ្ទាល់មាត់របស់​ប្រជាពលរដ្ឋចំនួន៨នាក់ ស្មើនឹង១៦បញ្ហា និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៥៣ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។

លោកម៉ប់ សារិន បាន​មាន​ប្រសាសន៍​ថា វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃ​នេះ នឹង​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរ​ការ​ពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖

១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប

២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ គឺជាការផ្តល់ឱកាស​ ជូន​ប្រជាពលរដ្ឋបាន​ប្រាស្រ័យទាក់ទងគ្នាទៅវិញ​ទៅមក​រវាង​រដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម