ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរខ្លាំងណាស់! មនុស្សម្នាក់ស្លាប់រាល់៥០វិនាទីម្តងនៅប្រេស៊ីល ដោយសារកូវីដ
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសនេះបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១,២៧៥នាក់និងឆ្លង ៤២,១០៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ប្រទេសប្រេស៊ីលកំពុងតែប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មីដែលឆ្លងខ្លាំងនិងសាហាវជាងវីរុសដើមទៅទៀត។ វីរុសនេះកំពុងធ្វើឲ្យមន្ទីរពេទ្យនៅក្នុងទីក្រុងធំៗភាគច្រើន ឈានទៅរកការដួលរលំ។
កាលពីសប្តាហ៍មុន មានអ្នកស្លាប់ចំនួន១២,៨១៨នាក់នៅក្នុងប្រទេសប្រេស៊ីលដោយសារជំងឺកូវីដ១៩ ដោយមានអ្នកស្លាប់ជាមធ្យមចំនួន១,៨៣១នាក់ក្នុងមួយថ្ងៃ ពោលគឺមានអ្នកស្លាប់ម្នាក់រាល់៥០វិនាទីម្តង។ នេះគឺលើសពីចំនួនមធ្យម ដែលមានមនុស្សស្លាប់១,០០០នាក់ជារៀងរាល់ថ្ងៃកាលពីខែមករានិងកុម្ភៈ ហើយចង្អុលបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ។
ឥឡូវនេះ ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងចំនួន ១១,៥២៥,៤៧៧ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧៩,៦០២នាក់។ នេះជាចំនួនអ្នកស្លាប់និងរីករាលដាលបំផុតខ្លាំងបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក ជាប្រទេសមានករណីឆ្លងនិងស្លាប់ដោយសារកូវីដខ្ពស់ជាងគេបំផុតនៅលើពិភពលោកពោលគឺមានការឆ្លងសរុប ៣០,១៣៦,៣៨៤ករណីនិងស្លាប់ ៥៤៧,៩៩១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូវីដនៅប្រេស៊ីលកើនលើស១១លានករណី បន្ទាប់ពីមនុស្ស៤៣,៨១២នាក់ឆ្លង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
ចុចអាន៖ វីដេអូទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដនៅប្រេស៊ីល មើលហើយសោកសង្រេងណាស់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ