Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​កាត់ទោសបុរសម្នាក់ឱ្យ​ជាប់គុក ២ ឆ្នាំ ជុំវិញការលួច​​ព័ត៌មាន​សម្ងាត់ពាណិជ្ជកម្ម​ Tesla

បានផុស

នៅ

ក្រសួងយុត្តិធម៌អាមេរិក បានឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ជនជាតិអាល្លឺម៉ង់-កាណាដាម្នាក់រស់ដែល​រស់​នៅ​ក្នុងប្រទេសចិន ត្រូវបានកាត់ទោសឱ្យជាប់គុក​២ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទលួច​ព័ត៌មាន​ពាណិជ្ជកម្មរបស់​ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីយក្ស Tesla ​ដើម្បី​យក​ទៅប្រើប្រាស់​​សម្រាប់​អាជីវកម្មថ្មរថយន្តអគ្គិសនីរបស់​ខ្លួន​នៅចិន​។ នេះបើតាម​ការ​ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Klaus Pflugbeil អាយុ ៥៩ ឆ្នាំ បានសារភាពកំហុសកាលពីខែមិថុនាផងដែរ​ថា លោក​បាន​ឃុបឃិតគ្នា​ជាមួយបុគ្គលជា​ដៃគូអាជីវកម្មម្នាក់ទៀត ឈ្មោះ Yilong Shao ដើម្បីលក់​ព័ត៌មាន​សម្ងាត់នៃ​ការផលិតថ្មរបស់ក្រុមហ៊ុន Tesla ទៅឱ្យ​ភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែល​បន្លំខ្លួន​ធ្វើ​ជា​អ្នកជំនួញមក​ពី​​ Long Island។

ជំនួយការអគ្គមេធាវីអាមេរិក លោក​ Matthew Olsen បាននិយាយក្នុងសេចក្ដីថ្លែងការណ៍​ថា​៖ «ក្នុងការ​លួចព័ត៌មាន​សម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដើម្បីប្រើប្រាស់​ក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅ​ចិនផ្ទាល់របស់លោក សកម្មភាពរបស់លោក​ Pflugbeil ​គឺ​ផ្តល់ផលប្រយោជន៍ដល់ (សាធារណរដ្ឋប្រជាមានិតចិន) នៅក្នុងឧស្សាហកម្មដ៏សំខាន់មួយ ដែលមានផលប៉ះពាល់ដល់សន្តិសុខជាតិ»។ ​

លោក Pflugbeil បាន​រង​ការ​ចោទ​ប្រកាន់ពីបទ​ចោទ​នេះ​ជា​ផ្លូវ​ការ​កាល​ពីខែ​មីនា​ ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន​។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បាន​អះអាង​ថា ​លោក​ និងលោក Shao ដែល​កំពុងរត់គេច​ខ្លួន​ បានបង្កើត​អាជីវកម្មថ្មរថយន្តអគ្គិសនី​របស់ខ្លួន ដោយ​ប្រើព័ត៌មាន​សម្ងាត់រ​បស់ «ក្រុមហ៊ុនរថយន្តអគ្គិសនីឈានមុខគេ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក»។ បើតាម​រ៉យទ័រ រដ្ឋអាជ្ញាមិនបានបញ្ចេញឈ្មោះក្រុមហ៊ុននោះទេ ប៉ុន្តែបានចង្អុល​លើ​ព័ត៌មាន​មួយ​ចំនួន​ ដែលបង្ហាញ​​ថា​ក្រុមហ៊ុននោះជា​ក្រុមហ៊ុន Tesla។ ​

បើតាម​ក្រសួងយុត្តិធម៌ ​លោក​ Pflugbeil និងលោក Shao បានធ្វើការឱ្យក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនី​កាណាដា Hibar ដែលក្រុមហ៊ុន Tesla ទិញ​យក​ក្នុងឆ្នាំ ២០១៩ ​មុនពេល​អ្នកទាំង​២​ចូល​រួម​អាជីវកម្មជាមួយ​គ្នា​ក្នុងឆ្នាំ ២០២០។ រដ្ឋអាជ្ញាបាន​ឱ្យដឹង​ថា​ អាជីវកម្ម​របស់​បុគ្គលទាំង​២ ​មាន​ទីតាំងនៅក្នុងប្រទេសចិន កាណាដា អាល្លឺម៉ង់ និងប្រេស៊ីល ដែលផលិតឧបករណ៍ដំឡើងថ្មរថយន្តអគ្គិសនី​ដូចគ្នាទៅនឹង​ក្រុមហ៊ុនដែល​ពួកគេធ្លាប់ធ្វើការឱ្យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

អាមេរិក​កាត់ទោសបុរសម្នាក់ឱ្យ​ជាប់គុក ២ ឆ្នាំ ជុំវិញការលួច​​ព័ត៌មាន​សម្ងាត់ពាណិជ្ជកម្ម​ Tesla

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ណែនាំឱ្យរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទតាមផ្លូវសាធារណៈ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជាង ៩,៣​ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ

កីឡា១៨ នាទីutes មុន

Neymar ប្រាប់​​ផែន​ការថ្មី ក្រោយជា​សះ​ស្បើយ​ពីរបួស

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ទីរធនធានទឹកខេត្តតាកែវ ណែនាំឲ្យពលរដ្ឋធ្វើស្រូវប្រាំងត្រឹមមួយលើក ចៀសវាងបញ្ហាប្រឈមខ្វះទឹកស្រោចស្រព

Sokha Hotels

ព័ត៌មានពេញនិយម