Connect with us

ព័ត៌មានជាតិ

កម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជាង ៩,៣​ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ

បានផុស

នៅ

ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេច​បាន​ទឹក​​ប្រាក់ជាង ៩,៣ ពាន់លានដុល្លារក្នុងរយៈពេល១១ខែកន្លងមកនេះ កើនឡើងជាង​១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះ​បើ​យោងតាម​អគ្គនា​យកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូល​ទំនិញ​​រវាង​ប្រទេស​​​​​ទាំងពីរមានទឹកប្រាក់សរុប ៩,៣ ពាន់លានដុល្លារ កើនឡើង ១១ ភាគ​រយ ក្នុង​នោះ​កម្ពុជា​នាំចេញទំនិញទៅអាមេរិកមានតម្លៃជាង ៩ ពាន់លានដុល្លារ កើនឡើងជាង ១១ ភាគរយ និង​ទំនិញ​អាមេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២៤៤ លានដុល្លារ កើនឡើង ៩,៨ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ​ជាមួយនឹង​ការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិកនៅតែរក្សាបាននូវកំណើនដ៏ល្អប្រសើរ ទោះបីជាមានអស្ថិរភាពនៅក្នុងតំបន់ និងមជ្ឈឹមបូព៌ាក្តី ក៏លោកបានសង្កេតឃើញថាមានលំហូរនៃការវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរ។​

ជាមួយគ្នានេះដែរ  ​ កម្ពុជាក៏បានធ្វើការនាំចេញនូវផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារអាមេរិកផងដែរ ស្របពេលដែលការិយាល័យតំណាងសភាពាណិជ្ជកម្មរបស់កម្ពុជាបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយអំពីវិស័យសក្តានុពល និងផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។

លោកបានថ្លែងថា៖«យើងឃើញថាទីផ្សារអាមេរិកនៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ខណៈដែលយើងក៏មានតំណាងការិយាល័យសភាពាណិជ្ជកម្មដែលយើងបានរៀបចំនូវជំនួបពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយនូវផលិតផលកសិកម្មរបស់យើងទៅកាន់អ្នកទិញនិងក្រុមហ៊ុននាំចូលផ្ទាល់តែម្តង។ យើងសង្ឃឹមថាយើងនឹងមើលឃើញនូវទំនិញកម្ពុជាយើងកាន់តែច្រើនទៅកាន់ទីផ្សារអាមេរិកនាពេលខាងមុខ»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ដែលផ្តល់នូវបរិយាកាសនៃការវិនិយោគ និងការដោះដូរពាណិជ្ជកម្ម​រវាងប្រទេស​ពីរកាន់អំណោយផល។

លោកថា៖«យើងរំពឹងថា កម្ពុជាយើងនឹងនៅតែទទួលបាននូវការអនុគ្រោះពន្ធនានាលើការនាំចូលមុខទំនិញជាច្រើនទៀត។ ការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញការវិនិយោគពីបណ្តាប្រទេសនានាដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអាមេរិក»។

បើយោងតាមក្រសូងពាណិជ្ជកម្ម ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។

ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី អេឡិច​ត្រូនិក និងសម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ នាទីutes មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋាភិបាលបានកៀរគរទុនជាង៧០លានដុល្លារពីការបោះផ្សាយមូលបត្រ​រដ្ឋ​ដើម្បីគាំទ្រដល់ការវិនិយោគសាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

ជ្រោះពពុះពេជ្រចិន្ដា កំពុងបង្អួតសម្រស់ព្រៃភ្នំយ៉ាងស្រស់ត្រកាល ដាក់ភ្ញៀវទេសចរណ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកាមីយ៉ាន់​ម៉ា​​ធ្លាក់​ខ្លួន​ជា​​ពេស្យា ព្រោះសុ្រកកើត​សង្រ្គាម​

កីឡា២ ម៉ោង មុន

លោក​ Ronaldo ឈរឈ្មោះប្រជែង​ប្រធាន​សហព័ន្ធ​បាល់ទាត់ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម