វប្បធម៌ ជំនឿ
៤យ៉ាង តាមក្បួនគេថា នាំថាមពលអវិជ្ជមានចូលផ្ទះ
ហុងស៊ុយផ្ទះគឺដូចជាការតុបតែងផ្ទះរបស់អ្នកដើម្បីធ្វើឲ្យមានសភាពរស់រវើក ដោយការរៀបចំរបស់របរផ្សេងៗយ៉ាងល្អឥតខ្ចោះ ដើម្បីឲ្យថាមពលក្នុងផ្ទះអាចហូរបានយ៉ាងល្អ។ ហុងស៊ុយល្អនឹងធ្វើឱ្ឲ្យម្ចាស់ផ្ទះមានអារម្មណ៍ធូរស្រាល រស់នៅមានផាសុខភាព ការងារកាន់តែកាក់កបនិងរលូនទៅមុខ។
ប៉ុន្តែយ៉ាងណាក៏ដោយ ផ្ងែកតាមជំនឿពីហុងស៊ុយនៅមានរឿងមួយចំនួនដែលគួរចៀសវាងដែលម្ចាស់នីមួយៗពុំគួរឡើយធ្វើដាច់ខាត។
១ វត្ថុដែលសល់ពីស្លាប់
វត្ថុដែលបន្សល់ពីអ្នកស្លាប់់ ដូចជាដើមឈើក្រៀមស្វិត ផ្កាក៏ដោយ វត្ថុទាំងនេះយោងទៅតាមគោលការណ៍ហុងស៊ុយ នឹងនាំមកនូវថាមពលអវិជ្ជមានចូលក្នុងផ្ទះ ដែលបណ្តាលឲ្យមានអារម្មណ៍មិនស្រួល និងសំណាងអាក្រក់។ ដូច្នេះហើយ វាមិនគួរមានវត្តមាននៅក្នុងផ្ទះនោះទេ។
២ សភាពផ្ទះរញ៉េរញ៉ៃបែកខ្ញែក
ដើម្បីធ្វើឲ្យផ្ទះមានបរិយាកាសភ្លឺស្អាត និងជួយបន្ធូរអារម្មណ៍ អ្នកគួរតែរៀបចំផ្ទះដើម្បីកុំឲ្យមានកន្លែងរញ៉េរញ៉ៃ។ វត្ថុដែលមិនប្រើ ឬខ្ចាត់ខ្ចាយ វានឹងរារាំងលំហូរនៃថាមពលល្អ ឬធ្វើឲ្យអ្នកផ្ទះមានអារម្មណ៍មិនស្រួល ហើយវាងាយស្រួលក្នុងការនាំភាពតានតឹងចូលផ្ទះ។ លើសពីនេះទៀត ការដាក់គ្រឿងសង្ហារឹមដែលមានទំហំធំពេក ឬការតុបតែងច្រើនពេក វានឹងធ្វើឲ្យបន្ទប់មើលទៅចង្អៀត និងមិនស្រួល។ កត្តាទាំមងនេះ ក៏វាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ក្រុមគ្រួសារផងដែរ។
៣ វត្ថុខូច
យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុខូច មិនថាជាស៊ុមរូបភាព របស់របរដែលខ្ទេចខ្ទី ឬសូម្បីតែចានដែលបែកបាក ពួកវាគឺជានិមិត្តសញ្ញានៃភាពមិនល្អឥតខ្ចោះ និងថាមពលអវិជ្ជមានដែលប្រមូលផ្តុំនៅក្នុងជីវិត។ កាលបើលោកអ្នក ទុកវត្ថុទាំងនេះនៅក្នុងផ្ទះ វាដូចជាការបើកទ្វារស្វាគមន៍បញ្ហា និងឧបសគ្គចូលមកក្នុងជីវិតយ៉ាងរលូនដែរ។
៤ ដាក់កញ្ចក់ក្នុងទីតាំងខុស
ការដាក់កញ្ចក់ក៏អាចជាផលប៉ះពាល់ដល់ថាមពលនៅក្នុងផ្ទះដែរ ប្រសិនបើកញ្ចក់ត្រូវបានដាក់ក្នុងទីតាំងខុស វាអាចនាំមកនូវថាមពលអាក្រក់ឬរឿងអពមង្គល។ ជាពិសេស វាមានឥទ្ធិពលអវិជ្ជមានលើទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់អ្នកផ្ទះ។ ចៀសវាងការដាក់កញ្ចក់ទល់មុខទូរទស្សន៍ បន្ទប់ទឹក ឬកន្លែងធ្វើការ ហើយមិនគួរមានកញ្ចក់នៅក្នុងបន្ទប់គេងដូចគ្នា៕
គ្រូ ណុប
ចុចអាន៖វត្ថុ ៣ យ៉ាង មិនគួរមានក្នុងបន្ទប់គេង ប្រយ័ត្នខាតលាភ នាំចង្រៃដល់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ