Connect with us

ព័ត៌មានអន្ដរជាតិ

TikTok ប្ដឹង​ទៅតុលាការកំពូលអាមេរិក​ ឱ្យ​រារាំងការហាមប្រាមវេទិការបស់​ខ្លួន​នៅ​អាមេរិក

បានផុស

នៅ

បណ្ដាញ​សង្គមទីកតុក (TikTok) បានប្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ​ដោយ​ស្នើ​សុំ​ឱ្យ​តុលាការ​រារាំង​ច្បាប់​​ហាមប្រាម​វេទិកា TikTok នៅអាមេរិក​ ដែល​នឹង​ចូល​ជា​ធរមាន​នៅខែ​មករា ឆ្នាំ​ក្រោយ ប្រសិន​​វេទិកា​នេះ​​មិន​បំបែក​ខ្លួន​ចេញ​ពី​ក្រុមហ៊ុនមេនៅចិន​ ByteDance ទេ​នោះ​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពាក្យ​បណ្ដឹង​បន្ទាន់មួយ ដែល​ដាក់ទៅតុលាការ​កំពូល​កាល​ពី​ថ្ងៃចន្ទ​ ក្រុម​មេធាវីរបស់ TikTok បានប្រកែកថា ច្បាប់ថ្មីដែលចុះហត្ថលេខាដោយលោក​ប្រធានាធិបតី ​ចូ បៃដិន​ កាល​ពីខែ​មេសា ឆ្នាំ ២០២៤ គឺ​រំលោភ​លើ​វិសោធនកម្មទី១ នៃរដ្ឋ​ធម្មនុញ្ញ​អាមេរិក​។ ពួកគេ​បាន​អះអាង​ថា ​ច្បាប់ហាមឃាត់ TikTok ​បាន​កំណត់​គោលដៅ​​លើ​ TikTok ​ដោយ​អយុត្តិធម៌ ហើយ​ដាក់​ការ​រឹតត្បិត​ដ៏​ធំ ​និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ លើ​ការ​សេរីភាព​បញ្ចេញ​មតិ​។ ​

ជាមួយ​គ្នានោះ​ TikTok បាននិយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា៖ «តុលាការកំពូលមានប្រវត្តិការពារសិទ្ធិសេរីភាពបញ្ចេញ​មតិ​របស់ជនជាតិអាមេរិក» ​និង​បានស្នើឱ្យតុលាការអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចំពោះការ​បិទ​សេរីភាព​នេះ​ ដូចដែលស្ថាប័ន​តែងតែធ្វើ ហើយសម្រេចថា ច្បាប់នេះរំលោភលើវិសោធនកម្មទី១។

គួរគូស​បញ្ជាក់​ថា​ វេទិកាវិដេអូខ្លីៗ TikTok មានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់ប្រចាំខែ នៅសហរដ្ឋអាមេរិក​។ ការ​ហាម​ប្រាម​នឹង​ចូលជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១៩ ខែ​មករា ឆ្នាំក្រោយ ខណៈសមាជិកសភាអាមេរិកថ្មីៗ​នេះ បាន​ជូនដំណឹងឱ្យ​ក្រុមហ៊ុន​ Google និង​ Apple ឱ្យ​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការ​លុប​ចោល​កម្មវិធី TikTok ចេញ​ពី​កន្លែង​លក់កម្មវិធីទូរស័ព្ទ​របស់ខ្លួន (Play Store និង App Store​) ដើម្បី​សម្រេប​ទៅតាម​ច្បាប់។ ​ការ​ហាម​ឃាត់ដដែល​ មិន​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ដែល​មាន​ TikTok ក្នុងទូរស័ព្ទ​ដៃ​របស់​ពួកគេរួចស្រេច​នោះទេ​ លុះត្រាតែពួកគេត្រូវ​ដោនឡូតដ៍​ ឬ​អាប់ឌែតជាថ្មី។

កន្លង​មក​ អ្នកនយោបាយ​អាមេរិក​លើក​ឡើងថា​ ទំនាក់ទំនង​របស់​របស់​ TikTok និងក្រុមហ៊ុនមេ ByteDance អាចធ្វើឱ្យ​ប៉ះពាល់​ដល់សន្តិសុខជាតិអាមេរិក​ ហើយ​ថា​ រដ្ឋាភិបាលកុម្មុយនិស្ត​ចិន​ អាច​ចូល​ប្រើ​ប្រាស់​ទិន្នន័យ​អ្នកប្រើប្រាស់អាមេរិក​។ ការណ៍​ទាំង​អស់​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន TikTok បាន​ប្រកែកយ៉ាងដាច់អហង្ការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

TikTok ប្ដឹង​ទៅតុលាការកំពូលអាមេរិក​ ឱ្យ​រារាំងការហាមប្រាមវេទិការបស់​ខ្លួន​នៅ​អាមេរិក

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យទាក់ទងឯកឧត្តមផ្ទាល់ករណីមានការងារបន្ទាន់

កីឡា១៣ នាទីutes មុន

អាយុ​ទើប​២០​ឆ្នាំ Coco ជា​កីឡាការិនី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ឆ្នាំ​២០២៤

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេចធិបតី៖ អភិវឌ្ឍមិនមែនដូចគេថា ឱ្យតែអភិវឌ្ឍធ្វើបាបប្រជាពលរដ្ឋ គឺអត់ទេ

នយោបាយ១៥ នាទីutes មុន

សម្ដេចធិបតី៖ សូមកុំឱ្យពាក្យទំនាញថាមួយចម្អិនកំពឹសកើតឡើងនៅស្រុកខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម