ព័ត៌មានជាតិ
សម្តេចធិបតី៖ អភិវឌ្ឍមិនមែនដូចគេថា ឱ្យតែអភិវឌ្ឍធ្វើបាបប្រជាពលរដ្ឋ គឺអត់ទេ
«អភិវឌ្ឍមិនមែនដូចគេថា ឱ្យតែអភិវឌ្ឍធ្វើបាបប្រជាពលរដ្ឋ អត់ទេ គឺរាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ យើងបានដាក់ចេញនូវគោលនយោបាយជាច្រើន នៅក្នុងការដោះស្រាយនូវផលលំបាករបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានទទួលផល»។នេះជាការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។
សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ពង្រាយការអភិវឌ្ឍនៅកាន់តំបន់ផ្សេងៗ ប្រែក្លាយពីកន្លែងស្ងាត់ ទៅជាតំបន់អភិវឌ្ឍន៍មានមនុស្សរស់នៅច្រើន ហើយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានការងារធ្វើ ដែលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន។
សម្តេចថ្លែងថា៖«គ្រាប់ផ្កានៃការអភិវឌ្ឍ ដើម្បីនាំទៅការអភិវឌ្ឍនៅកន្លែងផ្សេងទៀត ហើយប្រជាពលរដ្ឋប្រែក្លាយពីកន្លែងដែលស្ងាត់ ទៅជាកន្លែងដែលមានមនុស្សរស់នៅច្រើន បម្រើឱ្យសេវាកម្ម និងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ នេះហើយផ្ការីកដែលយើងចង់បាន ផ្ការីកនៃសន្តិភាព ដែលយើងអាចរីកចម្រើនប្រកបដោយសុខដុមរមណីយកម្ម»។
ទន្ទឹមនឹងមានការអភិវឌ្ឍនេះ សម្តេចធិបតី ក្រើនរំឭកជាថ្មីដល់ពលរដ្ឋ ត្រូវចូលរួមធ្វើយ៉ាងណាកុំឱ្យបាត់បង់ឱកាសនូវសន្តិភាព ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់ និងជាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចបញ្ជាក់ថា ពីព្រោះផលនៃសន្តិភាព ផលនៃការអភិឌ្ឍ មិនត្រឹមប្រមូលផ្តុំនៅវិស័យឯកជនមួយ ពីរ ឬថ្នាក់ដឹកនាំនោះទេ ប៉ុន្តែអភិវឌ្ឍឱ្យរីកសាយ ហើយប្រជាពលរដ្ឋទទួលបានផល និងការរស់នៅសមរម្យ។ សម្តេចថ្លែងថា៖«ដូចក្នុងគម្រោងនេះ នៅក្នុងរបាយការណ៍ ក្នុងចំណោម ២១០ ហិកតា ក្នុងនោះ ២ ភាគ ៣ ស្មើ ៧០ ហិកតា យកទៅកសាងសកម្មភាពសេដ្ឋកិច្ច ដែលបម្រើឱ្យការបង្កើតការងារ ភាពស៊ីវិល័យ បង្កើតកន្លែងសេវាសាធារណៈ ដូចជាមន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន» ។
ចំណែក ១ភាគ ៣ទៀត គឺសម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋ ហើយសម្តេចធិបតី សង្ឃឹមថា នឹងបានឃើញនូវសមិទ្ធផលនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរជម្រាបដែរថា គម្រោងសាងសង់ទីក្រុងមេគង្គឃី ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងមួយត្រូវបានសិក្សា យកចិត្តទុកដាក់យ៉ាងល្អិតល្អន់ នៅលើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ