Connect with us

ព័ត៌មានជាតិ

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក

បានផុស

នៅ

បើ​តាម​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​នៅ​ក្នុង​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​នេះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ ទីតាំង នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ដំណើរការ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២ ៦០០ លាន​ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ចំពោះ​មុខ​វិនិយោគិន​ប្រមាណ ២០០ នាក់ នៅក្នុង​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ​មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ ទីតាំង ហើយ​កំពុង​ដំណើរការ​មាន​ ៥ ទីតាំង ដោយ​មាន​រោងចក្រ​សហគ្រាស​ និង​មាន​កិច្ចសន្យាជួល (គម្រោង​វិនិយោគ) សរុប​ចំនួន ២៨៤ មាន​ទុន​វិនិយោគសរុប ២ ៦៥៨ ៣៨៤ ៦៧៦ ​ដុល្លារ

តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ ទីតាំងបាន​ទាញបាន​​កម្លាំង​ពលកម្ម​សរុប ៤៦ ០១៨ នាក់។ នេះ​បើ​តាម​លោក ម៉ាង ស៊ីណេត។

បន្ថែម​ពី​នេះ បើ​តាម​លោក​អភិបាល​ខេត្ត ក្រៅ​ពី​រោងចក្រ​សហគ្រាស​កំពុង​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ក៏​មាន​សហគ្រាស​ធុនតូច មធ្យម និងសិប្បកម្មចំនួន ១ ២៣២ មូលដ្ឋាន មាន​ទុនវិនិយោគ​សរុប​ចំនួន ៣០ ៣៤០ ២៥៧ ដុល្លារ ដែល​ផ្តល់​កម្លាំងពលកម្មសរុបចំនួន ៦ ១៧២​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម